Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​មួយ​ភូមិ​ប្រមាណ ២.០០០​នាក់ ស្រាប់តែ​បាត់​ស្រមោល​សូន្យឈឹង ជិត​១​សតវត្សរ៍​មកហើយ គេ​នៅ​ពុំ​រកឃើញ​មូលហេតុ​

​រឿងរ៉ាវ​ពី​ការ​បាត់​ស្រមោល​សូន្យឈឹង​របស់​មនុស្ស​ប្រមាណ ២.០០០​នាក់ នៅ​ភូមិ​ចម្លែក​មួយ​ឈ្មោះ Inuit ក្បែ​របឹង Anjikuni ប្រទេស​កាណាដា មុន​នេះ​ជិត ៩០​ឆ្នាំ នៅតែ​ជា​អាថ៌កំបាំង​មួយ​គ្មាន​ចម្លើយ ។​

​រឿងរ៉ាវ​គឺ​នៅ​យប់​ដ៏​ត្រជាក់​មួយ ចុងឆ្នាំ ១៩៣០ ឈ្មួញ​ជួញ​រោមសត្វ​ម្នាក់​ឈ្មោះ Joe Labelle បាន​ដើរ​ឆ្ពោះ​ទៅកាន់​ភូមិ​នេះ​បំណង​រក​កន្លែង​សម្រាក​១​យប់ គាត់​ធ្លាប់​ឈៀង​ចូល​ភូមិ​នេះ​ច្រើនដង​មក​ហើយ ហើយ​ពិត​ជា​ចម្លែក​ចិត្ត​នៅ​យប់​នោះ​វា​ស្ងាត់​ចម្លែក ។ គាត់​ដើរ​កាន់តែ​ចូល​ជ្រៅ​ទៅ​ក្នុង​ភូមិ​អ្វីៗ​ហាក់ដូចជា​ប្លែក​មែនទែន ខ្ទម​ទាំងឡាយ​គ្មាន​មនុស្ស​ម្នាក់ ខណៈ​ពេល​ក្នុង​ចង្ក្រាន​នៅមាន​ម្ហូបអាហារ សម្លៀក​បំពាក់​ព្យួរ​រណេង​រណោង កាំភ្លើង​បាញ់​សត្វ​របស់​ពួកគេ ក៏​នៅ​បញ្ឈរ​ក្បែរ​ជញ្ជាំង គាត់​រត់​ចុះ​រត់ឡើង គិត​ថា​នឹង​ជួប​មនុស្ស​ណា​ម្នាក់ ប៉ុន្តែ​គ្មាន​អ្វី​ក្រៅពី​ភាពស្ងាត់ជ្រងំ​ឡើយ ។​

ការ​បាត់​ស្រមោល​មនុស្ស ២០០០​នាក់ នៅពេល​នេះ​ជា​តែ​ជា​អាថ៌កំបាំង​។​

​គាត់​ចាប់ផ្តើម​ភ័យ​ស្លន់ស្លោរ ហើយ​រត់​គេច​ចេញពី​ភូមិ​នេះ​យ៉ាង​លឿន លោក​ក៏​ឆ្លៀត​ចូល​ទៅ​រាយការណ៍​ប្រាប់​ប៉ូលិស ពេល​ដែល​ប៉ូលិស​ភូមិន្ទ​កាណាដា (RCMP) ទទួលបាន​របាយការណ៍​ប៉ុន្មាន​ក្រោយមក គេ​ក៏​ទៅ​ដល់​ភូមិ​នោះ ។ លោក Labelle បាន​អង្គុយ​រៀបរាប់​ហេតុការណ៍​ដែល​គាត់​ជួបប្រទះ​ប្រាប់​ប៉ូលិស ។ គួររំលឹកថា ពេល​លោក​ទៅ​កាន់​ទីនោះ​ជាមួយ​កូនប្រុស ២​នាក់ ។ លោក​ក៏​មិន​ភ្លេច​បញ្ជាក់ប្រាប់​ប៉ូលិស​ថា នៅ​ខណៈ​ពេល​នោះ​គាត់​បាន​ឃើញ​វត្ថុ​ចម្លែក​មួយ​ដែល​ប៉ែល​ប៉ោល​នៅ​លើ​មេឃ ហើយ​វា​តែង​ប្តូរ​សណ្ឋាន​ពេល​ធ្វើ​ចលនា ។​

​គ្រួសារ​ជនជាតិ Inuit បាន​ចូលទៅ​ក្នុង​ភូមិ ។​

​មិន​យូរ​ប៉ុន្មាន​ក្រោយមក​ពួកគេ​បាន​ឃើញ​ផ្នូរ​ទាំងឡាយ​នៅ​វាល​កប់​សាកសព​មាន​ការជីក​កកាយ ហើយ​ពុំ​មាន​ឃើញ​មាន​មឈូស​ណាមួយ​ឡើយ ។ ធម្មតា​ពួកគេ​តែង​យក​ថ្ម​តម្រៀប​នៅ​ជុំវិញ​ផ្នូរ ហើយ​របង​ផ្នូរ​ទាំងនោះ​ពុំ​មាន​អ្វី​ប្រែប្រួល​ឡើយ មានន័យ​ថា ពុំ​មាន​សត្វ​មក​កកាយ​យក​សាកសព​ឡើយ ។​

​រឿងរ៉ាវ​កាន់តែ​ចម្លែក​ឡើង គ្រា​ដែល​គេ​រកឃើញ​ឆ្កែ ៧​ក្បាល ត្រូវបាន​កប់​ក្នុង​ព្រិល ។ ក្រោយ​ការពិនិត្យ​ឃើញ​ថា មូលហេតុ​ដែល​វា​ងាប់​គឺ​អត់ឃ្លាន ក្នុងពេល​ដែល​តាម​ផ្ទះ​ក្នុងភូមិ​នោះ​អាហារ​ស្តុក​ទុក​ពេញៗ​ចង្ក្រាន ។ ក្នុង​កំណត់ហេតុ​ប៉ូលិស​ពេលនោះ​នៅ​មាន​លើកឡើងថា អំឡុង​ពេល​ដែល​ពួកគេ​ស៊ើបអង្កេត​ភូមិ​នោះ ក៏​ឃើញ​មាន​ពន្លឺ​ពណ៌​បៃតង​យ៉ាង​ចម្លែក​នៅ​ឯ​ជើងមេឃ ។​

​ដោយ​ពុំ​រកឃើញ​តម្រុយ​អ្វី​ទៀត ពួកគេ​ក៏​វិលត្រឡប់​មក​វិញ ។ ២ សប្តាហ៍​ក្រោយមក ផ្អែក​តាម​លទ្ធផល​វិភាគ បន្លែ​ផ្លែឈើ ត្រូវបាន​ដាំ​ស្ល​ក្នុង​ឆ្នាំង​ដែល​បន្សល់​ទុក​បញ្ជាក់ថា អ្នកភូមិ​ទាំងនោះ បាន​បាត់ស្រមោល​តាំងពី ២​ខែ​មុន​ម្លេះ ។ ចំណែក​មូលហេតុ​ដែល​ពួកគេ​ហាក់ដូចជា ហោះហើរ​ទៅ​បាត់​នោះ ពុំ​អាច​បញ្ជាក់បាន​រហូតទល់​ពេលនេះ ៕ ចន្ទ្រា​

×