នាយកដ្ឋានកំពង់ផែ បានប្រកាសនៅវេលាម៉ោង ១ និង ២៦ នាទី រសៀលថ្ងៃសុក្រ នេះថា អ្នកដំណើរ ៤០ នៃនាវកំសាន្ត Phoenix ត្រូវបានបញ្ជាក់ស្លាប់ នៅក្នុងហេតុការណ៍លិចកាលពីថ្ងៃព្រហស្បតិ៍ ។
នាយកដ្ឋាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសង្គ្រោះបានបន្តស្វែងរកពាសពេញក្នុងសមុទ្រ នៅជុំវិញ Phuket សម្រាប់អ្នកដែលនៅតែបាត់ខ្លួនចំនួន ១៦ នាក់ ដែលភាគច្រើនជាជនជាតិចិន ខណៈមនុស្ស ៤៩ នាក់ ត្រូវបានសង្គ្រោះ ។
សាកសពត្រូវបានរកឃើញភាគច្រើន ពុំទាន់ត្រូវបានបញ្ជូនទៅកាន់ច្រាំង ដើម្បីដឹកទៅកាន់មន្ទីរពេទ្យ Vachira Phuket ។ សាកសពជាច្រើនត្រូវបានរកឃើញជាប់គាំងនៅក្នុងនាវានោះ ។ Phoenix បានដឹកអ្នកដំណើរ ១០៥ នាក់ ក្នុងនោះមាន៖ អ្នកទេសចរចិន ៩៣ នាក់ , ក្រុមសមាជិកនាវិក ១២ នាក់ និងមគ្គុទេសក៍ទេសចរណ៍ ៤ នាក់ ប៉ុន្តែ ជាអកុសល វាក៏បានលិចនៅក្នុងសមុទ្រ Andaman ស្ថិតនៅក្បែរ Phuket កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ៕ ឧត្តម (TheNation)