Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​រូង​ផ្លូវ​មួយ​ថ្មី​ដែល​អាចជា​ច្រក​ទៅដល់​ល្អាង​ភ្នំ​ដែល​ជនរងគ្រោះ​កំពុង​ជាប់គាំង​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ប្រចាំ​ថៃ នៅ​ល្ងាច​ថ្ងៃទី​៦​កក្កដា​នេះ បាន​លេចឮ​ព័ត៌មាន​អំពី​ការរកឃើញ​រូង​ផ្លូវ​ថ្មី​មួយ​អាចជា​ច្រកចូល​ទៅដល់​ល្អាង​ថ្ម​តូច​មួយ​ដែល​ក្រុម​ក្មេង​ជំទង់​កំពុង​ជាប់គាំង​ក្នុង​ល្អាង​Tham Luang​។​

កងកម្លាំង​សង្គ្រោះ​ជួយ​ជនរងគ្រោះ​

​បច្ចុប្បន្ន​បណ្ដា​អង្គភាព​សង្គ្រោះ​បានធ្វើការ​ស្វាន​សាកល្បង​នូវ​កន្លែង​ចំនួន​៣​លើ​កន្លែង​ចំនួន​១១ ដែល​គេ​រំពឹងថា​អាច​បើក​ច្រក​ចូលទៅ​កៀក​នឹង​ទីតាំង​ដែល​ជនរងគ្រោះ​កំពុង​ជាប់គាំង​។​

​ប្រព័ន្ធ​ផ្វ​ព្វ​ផ្សាយ​ថៃ​បាន​ដកស្រង់​សម្ដី​របស់លោក​Thanes Weerasin ប្រធាន​វិទ្យាស្ថាន​បច្ចេកទេស ហើយក៏​ជា​ប្រធាន​ក្រុម​វិស្វករ​ក្នុង​យុទ្ធនាការ​សង្គ្រោះ ឱ្យដឹងថា ក្រុម​ជំនាញការ​កំពុង​ពិនិត្យ​ល្អាង​ភ្នំ​ធំ​មួយ​ដែលមាន​ជម្រៅ​ដល់​ទៅ​១០០​ម៉ែត្រ​ទើបត្រូវ​បាន​រកឃើញ ហើយ​ពួកគេ​អាច​ខួង​ស្វាន​វា​ចុះ​ដើ​ម្បើ​បង្កើតជា​ច្រក​នាំយក​ជនរងគ្រោះ​មក​ខាងក្រៅ​។​

​លោក​Weerasin បាន​ប្រាប់ថា ចាប់ផ្ដើម​ផ្លូវ​រូង​នេះ​គឺជា​ថ្លុក​ទឹកធំ​មួយ​ដែលមាន​ទំហំ1,2 x 1m ហើយ​ភ្នាក់ងារ​សង្គ្រោះ​អាច​ចុះទៅ​បាត​ថ្លុក​តាមរយៈ​ខ្សែពួរ​រួច​ប្រើ​ឩ​បក​រណ៍​កំណត់​ទីតាំង​ដើម្បី​ឆ្ពោះទៅ​ទីតាំង​ដែល​ជនរងគ្រោះ​កំពុង​ជាប់គាំង​។ ពេល​ទៅខាង​មុខ​បាន​២០​ម៉ែត្រ​ទៀត ក្រុម​វិស្វករ​បាន​រកឃើញ​ច្រក​បែក​មួយទៀត​មាន​ផ្ទាំង​ថ្ម​ធំ​បិទ​ជាប់​។​

​ក្រោយពេល​ប្រើ​បរិក្ខារ​ឯកទេស គេ​ក៏​រកឃើញថា ក្រោយ​ផ្ទាំង​ថ្ម​នេះ​គឺជា​រូង​មួយ​មាន​ប្រវែង​១០​ម៉ែត្រ ហើយ​តាម​ប្រធាន​ក្រុម​វិស្វករ​រូបនេះ​រូង​ផ្លូវ​នោះ​វា​កាន់តែ​ឱ្យ​ពួកគេ​ចូល​កាន់តែ​កៀក​នឹង​កន្លែង​ដែល​ជនរងគ្រោះ​កំពុង​ជាប់គាំង​។​

​ការរកឃើញ​នេះ​អាចជា​ជម្រើស​ថ្មី​សម្រាប់​ក្រុម​សង្គ្រោះ ខណៈពេលដែល​គ្រោងការណ៍​សង្គ្រោះ​មុននេះ​ពុំ​អាចធ្វើ​ទៅបាន​ដោយសារតែ​ភ្លៀង​ធំ​ត្រៀម​ធ្លាក់ចុះ​នៅ​តំបន់​ល្អាង​៕​

សូយន

×