Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើស្ពានមួយណា ដែលខ្ពស់ជាងគេ នៅប្រទេសកម្ពុជា ?

ពោធិ៍សាត់ ៖ ក្រសួងសាធារណការបានឲ្យដឹងថា ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅ ភូមិ ឆាយលូក ឃុំ អូសោម ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ10 តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ128+915។

ស្ពាននេះមានកម្ពស់ 90ម៉ែត្រ ប្រវែង 530ម៉ែត្រ ទទឹង10ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត3 ដែលមានបន្ទុក(Design Load)ចំនួន 55T ហើយគ្រោងចំណាយថវិកាអស់ 22.92 លានដុល្លារអាមេរិក និងរយៈពេលសាងសង់ 28ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ 2023 និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ2025៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×