នៅថ្ងៃទី៦កក្កដា ក្រសួងវប្បធម៌និងទេសចរណ៍ចិន បានរំញោចវិធានការគ្រាមានអាសន្នទាក់ទងដល់ករណីលិចនាវានៅភូកេត ប្រទេសថៃ។
ការសង្គ្រោះជនរងគ្រោះដែលលិចនាវា
សចក្ដីសម្រេចខាងលើ ត្រូវបានលើកឡើងក្រោយពេលដែលនាវាដឹកភ្ញៀវទេសចរចិន១២៧នាក់បានត្រូវក្រឡាប់រួចលិចនៅតំបន់ទឹកកួចក្បែរកោះភូកេតកាលពីល្ងាចថ្ងៃទី៥ ខែកក្កដា។
នៅល្ងាចថ្ងៃទី៦កក្កដា សមត្ថកិច្ចថៃបានប្រកាសជាផ្លូវការថា គេបានរកឃើញសាកសពអ្នកដំណើរ៤០នាក់ ហើយមនុស្ស១៦នាក់ទៀតកំពុងបាត់ខ្លួន ហើយក្រៅពីនោះសុទ្ធសឹងត្រូវបានសង្គ្រោះ ។
ចិនបានសំណូមពរឱ្យការិយាល័យទេសចរណ៍ចិនប្រចាំប្រទេសថៃតាមដានការវិវឌ្ឍនៃស្ថានការណ៍រុករកជនរងគ្រោះហើយត្រូវជួយគាំទ្រដល់ពលករចិនទាំងនោះឱ្យបានល្អ។
តាមក្រសួងវប្បធម៌និងទេសចរណ៍ចិន ឱ្យដឹងថា ភ្ញៀវទេសចរចិនស្ទើរតែទាំងអស់ដែលស្ថិតនៅលើនាវាទាំងពីរសុទ្ធសឹងតែកក់កន្លែងតាមរយៈប្រព័ន្ធអនឡាញ។
តាមក្រសួងទេសចរណ៍និងកីឡាថៃ ពួកគេនឹងអនុវត្តន៍គោលការណ៍ជួយថ្លៃព្យាបាលអ្នករបួសម្នាក់500.000 bahtបាត ហើយចំពោះអ្នកស្លាប់សាច់ញាតិទទួលបាន១លានbahtម្នាក់៕
សូយន