លោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់កំហិតពន្ធគយ២៥ភាគរយលើផលិតកម្មចិនជាង៨០០មុខ។ ពន្ធគយនេះនឹងចូលជាធរមាននៅថ្ងៃសុក្រនៅមួយនាទីក្រោយពេលពាក់កណ្តាលអធ្រាត្រ តាមពេលវេលាក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដែលត្រូវនឹងម៉ោង៤និង១នាទីព្រឹកម៉ោងសាកល។
ផលិតផលដែកថែបរបស់ចិន
ប្រទេសចិនបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានត្រូវបង្ខំឱ្យធ្វើការសងសឹកជាចាំបាច់មួយប្រឆាំងនឹងអាមេរិក នៅក្រោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកពន្ធគយលើទំនិញចិនមានតម្លៃរាប់ពាន់លានដុល្លារ។ប្រទេសចិនក៏បានរិះគន់ដល់ការសម្លុតខាងពាណិជ្ជកម្មដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយបានព្រមានថាការដកពន្ធគយបែបនេះអាចបណ្តាលឱ្យមាន«ចលាចលក្នុងផ្សារសាកល»។រដ្ឋាភិបាលក្រុងប៉េកាំង ព្រមានថា ខ្លួននឹងសងសឹកយ៉ាងខ្លាំងនិងជាបន្ទាន់ដល់ការដកពន្ធគយថ្មីៗលើទំនិញផលិតក្នុងប្រទេសចិនមានទឹកប្រាក់៣៤ពាន់លានដុល្លារ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃសុក្រនេះថា ភាគីចិនបានសន្យាថានឹងមិនចាត់វិធានការដកពន្ធបន្ថែមមុនគេទេ ក៏ប៉ុន្តែដើម្បីការពារអត្ថប្រយោជន៍សំខាន់បំផុតរបស់ប្រទេសនិងប្រជារាស្ត្រ ចិនបានត្រូវបង្ខំឱ្យធ្វើការសងសឹកជាចាំបាច់៕
សូយន