ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ កក្កដា២០១៨នេះ មានគណបក្សចំនួន៥ ចេញឃោសនាបោះឆ្នោតនៅទីតាំងរបស់ខ្លួនដែលបានកំណត់ ។ ពាក់ព័ន្ធនឹងបញ្ហនេះ នៅថ្ងៃទី៦ កក្កដានេះអាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋ មេត្តាយោគយល់ និងបញ្ជៀសចរាចរជាបណ្តោះអាសន្ន រហូតដល់ក្បួនឃោសនាបោះឆ្នោតរបស់បក្សនីមួយៗត្រូវបានបញ្ចប់ ។ ដើម្បីធានាឲ្យបរិយាកាសឃោសនាបោះឆ្នោតមានភាពល្អប្រសើរ និងស្នើភាពគ្រប់គណបក្សនយោបាយ ពិសេសការដង្ហែក្បូនប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ និងសុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមទីតាំងជួបជុំ និងខ្សែផ្លូវដង្ហែ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន បើសិនមិនចាំបាច់ពុំគួរធ្វើដំណើរទៅតាំងជួបជុំនិងផ្លូវដង្ហែរបស់គណបក្សទាំងនោះ ចាប់ពីម៉ោង៦ រហូតដល់ក្បូនដង្ហែត្រូវបានបញ្ចប់៕ ដោយ៖កូឡាប
ខាងក្រោមនេះជាខ្លឹមសារសេចក្តីជូនដំណឹងទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖