Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារថ្ងៃនេះទោះបីមានឱកាស តែល្អអាក្រក់ពិបាកស្មានបាន ត្រូវប្រយ័ត្នប្រយែង។ វិនិយោគមិនអំណោយផលល្អ ចាំបាច់ត្រូវរងចាំឱកាស។ មនោសញ្ចេតនា ៖ ពុំទាន់មានអ្វីរីកចម្រើន ភាគីម្ខាងទៀតហាក់ដូចជាមិនរំភើបនឹងទឹកចិត្តស្មោះត្រង់របស់អ្នក។ ទិសនាំលាភ៖ លិច តំណមទិស ៖ កើត។ ពណ៌នាំសំណាង៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំវក៕

ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ ។ ដោយសារមានទំនាស់ជាមួយថ្នាក់លើ ហេតុនេះការងាររបស់អ្នកមិនប្រព្រឹត្តទៅដោយងាយស្រួល។ ចង់បានផ្លែឈើត្រូវដាំដើមឈើ កុំចិញ្ចឹមចិត្តដេកចាំព្រេងសំណាង។ មនោសញ្ចេតនា ៖ មួយផ្នែកធំនៃពេលវេលានិងចិត្តគំនិតរបស់អ្នកប្រមូលផ្តុំតែលើការងារ ហេតុនេះមនោសញ្ចេតនាមានភាពសោះកក្រោះ។ ទិសនាំលាភ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំម្សាញ់៕

ឆ្នាំខាល ៖ រាសីឡើងខ្ពស់ ។ ការងារមានឱកាសសាកល្បងក្នុងតួនាទីថ្មី​ អាស្រ័យដោយការបែងចែកភារកិច្ចច្បាស់លាស់ សហការគ្នាល្អ ហេតុនេះគ្រប់យ៉ាងសុទ្ធតែដំណើរការដោយរលូន។ មនោសញ្ចេតនា ៖ កាន់តែមានភាពកក់ក្តៅ ផ្អែមល្ហែម។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំចរ៕

ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ត្រូវខំប្រឹងរក្សាស្ថិរភាពក្នុងការងារ ចៀសវាងផ្លាស់របរនៅពេលនេះ។ ចំណូលមានជាធម្មតាគ្មានអ្វីប្រែប្រួល អាចវិនិយោគរយៈពេលវែង។  មនោសញ្ចេតនា ៖ អ្នកនៅលីវនឹងមានឱកាសល្អក្នុងការស្គាល់រាប់អានជាមួយមិត្តថ្មីភេទផ្ទុយគ្នា។ ទិសនាំលាភ ៖ ពាយ័ព្យ តំណម ៖អាគ្នេយ៍ ។ ពណ៌នាំសំណាង៖ខៀវ។ អ្នកយកអាសា ៖ ឆ្នាំកុរ ៕

ឆ្នាំរោង៖ រាសីល្អមធ្យម។ ការងារទោះបីពុំទាន់បានជោគជ័យដូចបំណង ពុំទាន់មានឱកាសដើម្បីអះអាងខ្លួន តែកុំទាន់អស់សង្ឃឹម ព្រោះជើងលេខបង្ហាញថា អនាគតអ្នកនឹង​ត្រចះត្រចង់ឲ្យតែអំណត់ព្យាយាម។ ចាយវាយត្រូវមានផែនការ កុំខ្ជះខ្ជាយភ្លេចខ្លួន។ មនោសញ្ចេតនា ៖ ល្អប្រសើរ តែគួរបន្ថែមភាពរ៉ូមែនទិកបន្តិច។ ទិសនាំលាភ ៖ លិច តំណមទិស ៖កើត។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំវក៕

ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ អ្នកពិបាករក្សាបានស្ថិរភាពក្នុងការងារ ងាយមានព័ត៌មានផ្លាស់ប្តូរការងារ ឬត្រូវទៅបេសកកម្មឆ្ងាយ ត្រូវនឹងនរប្រឈមមុខ។ ថ្ងៃនេះប្រសិនមានមនុស្សដែលមិនបានជួបគ្នាយូរហើយសុំខ្ចីប្រាក់ ល្អបំផុតត្រូវរកវិធីបដិសេធ។ មនោសញ្ចេតនា ៖ ធ្លាក់ក្នុងភាពទាល់ច្រក រុំព័ទ្ធទៅដោយភាពរកាំរកូសនឹងគ្នា។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំរកា ៕

ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារមានឱកាសសហប្រតិបត្តិការល្អ និងទទួលបានសមិទ្ធផលដូចបំណង ត្រូវបានថ្នាក់លើសរសើរ អ្នករួមការងារអបអរ។ ថ្ងៃនេះអាចវិនិយោគជោគជ័យ ប៉ុន្តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ៖ ពោរពេញដោយភាពរីករាយនិងសុភមង្គលជាមួយគូស្នេហ៍។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំចរ៕

ឆ្នាំមមែ ៖ រាសីឡើងខ្ពស់ ។ មានព័ត៌មានរីករាយក្នុងការងារបានមកដល់អ្នកកុំឲ្យឱកាសល្អកន្លងផុត។ ឱកាសរកប្រាក់មានច្រើន វិនិយោគទៅលើអ្វីក៏សមប្រកបទាំងអស់។ មនោសញ្ចេតនា ៖ ស្និទ្ធស្នាលកក់ក្តៅ។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ជើង។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំថោះ ៕

ឆ្នាំវក ៖ រាសីល្អមធ្យម។ ស្មារតីធ្វើការឡើងខ្ពស់ កិច្ចការគ្រប់យ៉ាងត្រូវបានអ្នកដោះស្រាយយ៉ាងរហ័ស និងងាយស្រួល ហេតុនេះត្រូវបានថ្នាក់លើសរសើរ។ អាចវិនិយោគធំដុំ ចរចាពាណិជ្ជកម្មបានជោគជ័យ។ មនោសញ្ចេតនា ៖ ចូរដើរកម្សាន្ត ឬទៅមើលភាពយន្តជាមួយមនុស្សជាទីស្រឡាញ់ ដើម្បីរឹតបន្តឹងមនោសញ្ចេតនាកុំឲ្យសាបរលាប។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ខៀវ , ស ។ ឆ្នាំយកអាសា ៖ ឆ្នាំជូត៕

ឆ្នាំរកា ៖ រាសីឡើងខ្ពស់ ។ ការងារមានជួបឧបសគ្គបន្តិចបន្តួច តែអ្នកនៅតែអាចជំនះបានដោយបានការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះមានហេង ចំណូលហូរចូលមិនដាច់ ត្រូវគ្រប់គ្រងឲ្យបានល្អ។ មនោសញ្ចេតនា ៖ អ្នកនៅលីវត្រូវឧស្សាហ៍ចេញក្រៅជួបទំនាក់ទំនងមិត្តភក្តិទើបមានឱកាសឃើញគូព្រេង។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ក្រហម ។ អ្នកយកអាសា ៖ ឆ្នាំឆ្លូវ៕

ឆ្នាំចរ ៖ រាសីល្អមធ្យម។ ដោយសមត្ថភាពនិងភាពប៉ិនប្រសប់អ្នកត្រូវបានអ្នករួមការងារស្រឡាញ់ចូលចិត្ត គាំទ្រឲ្យធ្វើជាអ្នកដឹកនាំ។ ថ្ងៃនេះពុំល្អប្រសើរសម្រាប់ការបញ្ចេញប្រាក់វិនិយោគ។ មនោសញ្ចេតនា ៖ អ្នកមានគ្រួសារត្រូវលៃពេលវេលាបង្កើនភាពផ្អែមល្ហែមជាមួយគ្នាឲ្យបានច្រើនជាងមុន ទើបចំណងអាពាហ៍ពិពាហ៍រឹងមាំបានយូរអង្វែង។ ទិសនាំលាភ ៖ កើត តំណមទិស ៖ លិច ។ ពណ៌នាំសំណាង ៖ បៃតង។ អ្នកយកអាសា ៖ ឆ្នាំកុរ៕

ឆ្នាំកុរ ៖ រាសីស្រុតចុះ ។ គ្រប់ផែនការការងារសុទ្ធតែប្រព្រឹត្តទៅដោយរលូន ជួបការលំបាកតែងមានអ្នកជួយជានិច្ច។ រាសីមិនល្អ មិនត្រូវប្រថុយប្រថានវិនិយោគ។ មនោសញ្ចេតនា ៖ មានការឈ្លោះប្រកែកងរងក់ដាក់គ្នា ប៉ុន្តែមិនឥទ្ធិពលច្រើនដល់មនោសញ្ចេតនារបស់អ្នកទាំង២។ ទិសនាំលាភ ៖ លិច តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ខៀវ។ អ្នកយកអាសា ៖ ឆ្នាំថោះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

spot_img
×