Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេវតា​នៅ​ថៃ ចុះ​លឿន​ពេក​ហើយ! ចង់​ធ្វើ​ទេវតា​ជិះ​ក្របី មានឯណា ស្រាប់តែ​ក្របី​ផ្អើ​ល បណ្តាល​ឲ្យ​ធ្លាក់​បះជើង តែ​សំណាង​គ្រាន់តែ​ជាំ…

ថ្មីៗនេះ នៅលើបណ្តាញសង្គម បានចែករំលែកឡើងព្រោងព្រាត ពីហេតុការណ៍ថតឃ្លីបទេវតាឆ្នាំ២០២៣ នៅប្រទេសថៃ ជិះក្របី ដែល «ចុះយាង» មកសំណាងមិនល្អ ក៏ធ្លាក់ពីលើសត្វក្របីទាំងកម្រោលតែម្តង ធ្វើឲ្យមហាជនអ្នកលេងអ៊ីនធើរណែត មានក្តីអាណិតផង និងអស់សំណើចខ្លាំងផង ព្រោះម្នាក់ៗមិននឹកស្មានដល់ថាមានរឿងហេតុបែបនេះកើតឡើង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាអ៊ីនធើរណែតភេទទី៣ថៃ ដែលមានរូបសម្រស់ដ៏ស្រស់ស្អាត ឈ្មោះថា Nat Nisamanee បានតុបតែងខ្លួនប្រែក្លាយជាទេវតាសង្ក្រានឆ្មាំថ្មី២០២៣ យាងចុះមក ជាមួយយានជំនិះសត្វក្របី។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺខណៈពេលកំពុងថតសម្តែងឡើងជិះលើក្របីមិនប៉ុន្មានវិនាទីផង ស្រាប់តែសត្វក្រីនោះផ្អើល «ទេវតា» បោលលោតកញ្ជ្រោល បណ្តាលឲ្យនាង Nat ធ្លាក់ពីលើខ្នងក្របី ដាំក្បាលចុះក្រោមគួរឲ្យរន្ធត់។

ទោះជាយ៉ាងណា ហេតុការណ៍នេះ ពុំបណ្តាលឲ្យតារាភេទទី៣ថៃរូបនេះ រងរបួសធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែមានស្នាមកោសជាំ នៅលើកំប៉េះគូទខាងស្តាំមួយដុំយ៉ាងដំណំប៉ុណ្ណោះ។

នេះបើតាមនៅលើគណនីហ្វេសប៊ុកផេក និងក៏ដូចនៅលើគណនី Instagram របស់នាង Nat Nisamanee បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៃហេតុការណ៍នេះ និងភ្ជាប់សារសរសេររៀបរាប់ប្រាប់មហាជន និងក៏ដូចអ្នកគាំទ្ររបស់ខ្លួន បានដឹងយ៉ាងដូចនេះថា៖ «អរគុណអ្នកទាំងអស់គ្នាដែលបារម្ភ ជិតស្លាប់ហើយ សំណាងណាស់ដែលការធ្លាក់នោះ មិនប៉ះនឹងរបងដែក ឬត្រូវប្អូនប្រុសរបស់គាត់ ត្រូវចាំថាវាជាមេរៀនមួយ ដែលខាងក្រោមនេះត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀត។ តែបេះដូងខ្ញុំ ផ្តោតតែលើប្រជាប្រិយភាព ហាហា ពេលនេះខ្ញុំមានរបួសតូចមួយនៅលើដងខ្លួន ពីការកោសនឹងកម្រាលឥដ្ឋបន្តិចបន្តួច និងស្នាមជាំនៅលើត្រគាករបស់ខ្ញុំ ប៉ុន្តែវាបានធូរស្រាលហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×