តាម Reuter នៅពីមុខអ្នកសារព័ត៌មានលើយន្តហោះពិសេសលេខ១ ប្រធានាធិបតី ត្រាំ ឲ្យដឹងថា លោកបានថ្លែងសុទ្ទរកថា ព្រាងទុកជាមុន ក្នុងពិធីលាងសាយភោជន៍ថ្ងៃត្រង់ជាមួយបណ្តាមេដឹកនាំ។ ប្រមុខការទូតអាមេរិក Rex Tillerson នឹងជំនួសលោកចូលរួមសន្និសីទកំពូលអាស៊ីអាគ្នេយ៍ -មន្ត្រីសេតវិមានម្នាក់ពោល ហើយឲ្យដឹងបន្ថែមថា ព្រឹត្តិការណ៍នេះយឺតយ៉ាវច្រើនម៉ោងពេក។
កិច្ចប្រជុំនៅ Manila ហ្វីលីពីនយឺតប្រមាណ៩០នាទី ប្រៀបនឹងផែនការ។ នេះជាមូលហេតុសំខាន់ដែលមុននោះលោក ត្រាំ បានមានគំរោងនៅបន្ថែម១ថ្ងៃ ដើម្បីចូលរួមសន្និសីទកំពូលអាស៊ីអាគ្នេយ៍។
សន្និសីទនេះ ត្រូវបានចាត់ទុកជាវេទិការលំដាប់ដំបូងក្នុងតំបន់វាជាកន្លែងដែលមេដឹកនាំក្រុមប្រទេសអាស៊ាន នឹងផ្លាស់ប្តូរទស្សនៈជាមួយសមភាគីមកពីអាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងញូហ្សឺឡែន ជុំវិញកង្វល់ពីសន្តិសុខតំបន់ និងអន្តរជាតិ។
ក្រសួងការបរទេសហ្វីលីពីន ប្រកាសថា ការគំរាមកំហែងនុយក្លេអ៊ែរកូរ៉េជើង ភេរវកម្ម ជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនសុទ្ធសឹងជាប្រធានបទ ត្រូវបានគ្រោងយកមកពិភាក្សា។
លោក Trump ឲ្យដឹងថា ដំណើរទស្សនៈកិច្ច ៥ ប្រទេសអូសអន្លាយជិត២ សប្តាហ៍ជាដំណើរទទួលបានជោគជ័យខ្ទរខ្ទារ ហើយលោកបាន “ភ្ជាប់មិត្តភាព ជាមួយមនុស្សច្រើននៅលំដាប់ខ្ពស់បំផុត”។ តាមលោកនោះបណ្តាដៃគូ របស់អាមេរិក “នឹងប្រាស្រ័យទាក់ទងជាមួយយើង ប្លែកពីមុនច្រើន” ហើយ “យើងបានបកស្រាយថា អាមេរិកត្រៀមធ្វើពាណិជ្ជកម្មតែជាពាណិជ្ជកម្ម មានទៅមានមក ស្មើភាពគ្នា”។
លោក Trump ឲ្យដឹងបន្ថែមថា “សមិទ្ធផលពលកម្មរបស់យើងអស្ចារ្យណាស់ ទោះបីនោះជាបញ្ហាសន្តិសុខរបស់បណ្តាប្រទេស សន្តិសុខពិភពលោក ឬពាណិជ្ជកម្មក្តី។ យើងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មតម្លៃ ៣០០ ប៊ីលានដុល្លារ ហើយប៉ាន់ស្មានវានឹងកើនឡើង៣ដង ក្នុងរយៈពេលដីខ្លីមួយ”៕ សូយន