Nanami Kana ជាបុរសជនជាតិជប៉ុនម្នាក់ មើលទៅដូចជាក្មេងស្រីវ័យជំទង់ នៅក្នុងរូបថតភាគច្រើនដែលគាត់បានបង្ហោះនៅលើ Twitter ប៉ុន្តែថ្មីៗនេះ គាត់បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងរូបថតរបស់គាត់កាលពី ១២ ឆ្នាំមុន ដែលបង្ហាញខ្លួនជាបុរសមានពុកចង្ការ និងធាត់ដ៏មិននឹកស្មាន។
បុគ្គលអនឡាញជប៉ុនរូបនេះ ដែលមានអ្នកតាមដាន Twitter ប្រហែល 35,000 តាមពិត គឺឪពុករបស់ក្មេងស្រីម្នាក់ មានអាយុ ៤៥ ឆ្នាំ ហើយ។ គាត់ចូលចិត្តស្លៀកសំលៀកបំពាក់នារី និងធ្វើខ្លួនជាក្មេងស្រីជំទង់។ ហើយគាត់ពិតជាធ្វើបានល្អគួរឲ្យកត់សម្គាល់ផងដែរ ព្រោះភាគច្រើននៃអ្នកដែលចូលមើលទំព័រ Twitter របស់គាត់ជាលើកដំបូង ប្រកាសពីការមិនជឿរបស់ពួកគេ ចំពោះការពិតដែលថាគាត់គឺជាបុរស និងមានអាយុ ៤៥ ឆ្នាំ នោះទេ។ ប៉ុន្តែ Nanami ពិតជាបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនស្រឡាំងកាំងកាលពីឆ្នាំមុន នៅពេលដែលគាត់បានបង្ហោះរូបថតខ្លួនឯងជាលើកដំបូងកាលពី ១២ ឆ្នាំមុន ដោយបង្ហាញថា គាត់មានទម្ងន់ជាង ៦០ គីឡូក្រាម ជាងសព្វថ្ងៃនេះ។
Nanami Kana បានចែករំលែករូបថតចាស់របស់គាត់កាលពីខែមិថុនាឆ្នាំមុន ហើយវាបានរីករាលដាលភ្លាមៗ អ្នកតាមរបស់គាត់មានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូររបស់គាត់ ហើយទាមទារចង់ដឹងពីរបៀបដែលគាត់ស្រកគីឡូច្រើនបែបនេះ។ ពិតណាស់ វាបានប្រែដោយចាប់ផ្តើមកាលពី ៨ ឆ្នាំមុន នៅពេលដែលគាត់មានទម្ងន់ ១១៥ គីឡូក្រាម ហើយគ្រូពេទ្យរបស់គាត់បានព្រមានគាត់ថា គាត់មានហានិភ័យនៃការវិវត្តទៅជាបញ្ហាសុខភាពធ្ងន់ធ្ងរ។
ពាក្យរបស់វេជ្ជបណ្ឌិត ពិតជាធ្វើឱ្យលោក Nanami គិតអំពីជីវិតរបស់គាត់ ហើយគាត់បានចាប់ផ្តើមតមអាហារ ដោយពឹងផ្អែកលើតៅហ៊ូជាប្រភពសំខាន់ នៃសារធាតុចិញ្ចឹមពេញមួយថ្ងៃ។ វាត្រូវចំណាយពេលប្រហែល ៥ ឆ្នាំ ប៉ុន្តែគាត់អាចសម្រកទម្ងន់ខ្លួនបានជាងពាក់កណ្តាល។ ឥឡូវនេះគាត់មានទម្ងន់ត្រឹមតែ ៥៤ គីឡូក្រាម ស្លៀកសម្លៀកបំពាក់ទំហំ M បើប្រៀបធៀបទៅនឹង XXL ហើយសូម្បីតែទំហំស្បែកជើងរបស់គាត់ ក៏បានធ្លាក់ចុះដល់ ២៧ សង់ទីម៉ែត្រពី ២៩ សង់ទីម៉ែត្រ។
បន្ទាប់ពីការស្រកទម្ងន់ខ្លាំង Nanami ក៏អាចបំពេញក្តីសុបិនរបស់គាត់ ក្នុងការធ្វើជាគំរូសម្លៀកបំពាក់នារី និងបង្កើតកម្មវិធីអនឡាញដ៏សមរម្យមួយ នៅក្នុងដំណើរការនេះ។
អ្នកគាំទ្រម្នាក់របស់ Nanami Kana បានលាន់មាត់ថា៖ “តើការចាប់បដិសន្ធិឡើងវិញនេះនៅក្នុងពិភពលោកផ្សេងទេ?”។ រីឯអ្នកផ្សេងបានបញ្ចេញមតិថា “វាពិតជាពិបាកគិតថា អ្នកទាំងពីរគឺជាមនុស្សតែមួយ ដោយគ្រាន់តែមើលរូបថត”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង