Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំ​ទុកចិត្ត​កូនចៅ សូម្បី​កាដូ Mercedes ១គ្រឿង តែ​ខណៈ​ថៅកែ​ស្រី​កូនខ្ចី បែរ​ថៅកែ​ប្រុ​ស និង​បុគ្គលិក លួច​​ធ្វើ​រឿង​នេះ បែកធ្លាយ​ផ្អើល

ប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាញទំនាក់ទំនងសង្គមរបស់ប្រទេសម៉ាឡេស៊ី បានផ្ទុះឡើងក្តៅគគុក បន្ទាប់ស្រ្តីអ្នកជំនួញរូបស្រស់ស្អាតម្នាក់ បានចែករំលែកពីទង្វើផិតក្បត់ របស់ប្តីរបស់នាង និងបុគ្គលិកក្រោមបង្គាប់ លួចមានទំនាក់ទំនងស្នេហានឹងគ្នា។ ជាក់ស្តែង នាងបានបង្ហាញ​ភស្តុតាង​ទាំងអស់ ​ដែលពួកគេ​ទាក់ទងគ្នា ​ចាប់តាំងពី​រូបថត​រហូតដល់​សារ​ដ៏ស៊ីជម្រៅ​រវាងថៅកែប្រុស និង «បុគ្គលិក»។

យោងតាមព័ត៌មានដែលចុះផ្សាយក្នុងកាសែតរបស់ប្រទេសម៉ាឡេស៊ី ស្ត្រីជាប្រពន្ធបាននិយាយថា នាងគឺជាអ្នកជំនួញដ៏ល្បីម្នាក់ និងអ្នកនិយមលេង TikTok ផងដែរ។ នាងបានបង្កើតក្រុមហ៊ុនមួយ ហើយជារឿយៗជាមួយប្តីរបស់នាងផ្ទាល់ លក់ផលិតផលរបស់ក្រុមហ៊ុន ដែលមានជំនួយការពាក់ព័ន្ធនឹងបុគ្គលិកស្រីម្នាក់របស់ក្រុមហ៊ុន ដែលហៅថា A ជាបណ្តោះអាសន្ន។

ស្ត្រីជាប្រពន្ធបានបន្តថា ដោយឃើញ​នាង A ​ខំ​ប្រឹង​ធ្វើ​ការ​ប៉ុន្មាន​ខែ​មក​នេះ ដោយតែង​ធ្វើ​ការ​ថែម​ម៉ោង​ជា​ញឹក​ញាប់ ធ្វើឲ្យ​ពេញ​ចិត្តខ្លាំង នាង​ក៏​បាន​បរិច្ចាគ​រថយន្ត Mercedes មួយ​គ្រឿង​ដល់រូបនាងទៀតផង។

ប៉ុន្តែក្រោយមក ស្ត្រីជាប្រពន្ធបានដឹងថា នាង A បានលួចលាក់ជាមួយប្តីរបស់នាង អស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីនាងសម្រាលបានកូនទីបីកាលពីឆ្នាំមុន។ នៅពេលដែលនាងរវល់មើលថែកូនតូច ប្តីរបស់នាងតែងតែចំណាយពេលមួយយប់ជាមួយ “កូនចៅ” នេះនៅឯសណ្ឋាគារ។ ការពិតទាំងអស់ ត្រូវបានលាតត្រដាងតាមរយៈសារដែលបុរសជាប្តីឆាតទៅកាន់នាង A។ រាល់ព្រឹក ពួកគេផ្ញើពាក្យសួរសុខទុក្ខគ្នាទៅវិញទៅមក បន្ទាប់មកណាត់ជួប និងធ្វើអ្វីៗនៅក្នុងការិយាល័យ។

កាន់តែឈឺចាប់ខ្លាំងទៀតនោះ គឺសូម្បីតែប្តីទៅទិញកាដូខួបកំណើតឲ្យប្រពន្ធ ក៏ទៅជាមួយនាង A ដែរ និងសូម្បីតែអ្នកទាំងពីរក៏មិនខ្លាចក្នុងការឆែកឆេររបស់ប្រពន្ធ និងថតរូបស្និទ្ធស្នាលជាមួយគ្នាទៀតផង។ រឿងនេះបានធ្វើឱ្យប្រពន្ធម្នាក់នេះឈឺចាប់ជាងនារីណាៗដែលមានប្តីមិនស្អាត ព្រោះនាងត្រូវបានមនុស្សក្បត់ដែលខ្លួនស្រលាញ់ និងទុកចិត្តបំផុត។ មិនត្រឹមប៉ុណ្ណឹងទេ គូស្នេហ៍មួយគូនេះ ក៏បានដើរលេងជាមួយគ្នាយ៉ាងមានសេចក្តីសុខនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ខណៈដែលស្ត្រីជាប្រពន្ធរវល់មើលកូនតូចៗចំនួន៣នាក់ នៅឯផ្ទះ។

ដោយសារតែរឿងដ៏អាក្រក់ខាងលើនេះ ប្រពន្ធបានបញ្ចេញអ្វីៗគ្រប់យ៉ាងជាសាធារណៈ។ ក្នុងនោះ នាងមាន​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដែល​បង្ហាញ​ពី​ប្តី​របស់​នាង​ធ្វើ​បាប​នាង ហើយបើតាមនាងថា នេះជាទង្វើចុងក្រោយ មុនពេលនាងបញ្ចប់រឿងទាំងអស់ជាមួយប្តីដែលមិនសក្តិសម។

ស្ត្រី​ជាប្រពន្ធក៏បានឲ្យដឹងថា បន្ទាប់​ពី​ត្រូវ​បាន​គេ​លាត​ត្រដាង​ហើយ ប្តី​របស់​នាង​បាន​អង្វរ​នាង​ថា គាត់​នឹក​នាង និង​ចង់​ជួប​នាងវិញ ប៉ុន្តែ​នាង​អះអាង​ថា វា​នឹង​មិនអាចទៅរួចបានឡើយ។ ឥឡូវនេះ នាង​កំពុង​ស្នើ​សុំ​មេធាវី​ដើម្បី​បញ្ចប់​នីតិវិធី​ចុងក្រោយ​នៃ​ការ​លែងលះ ហើយ​នឹង​ទទួល​បាន​ការ​ឃុំគ្រង​កូនៗ​ទាំង​បី​នាក់​។ នាង​ក៏​បាន​បិទ​រាល់​ការ​ទាក់​ទង​ជាមួយ​ប្តី​ដ៏​អាក្រក់​នោះផង​ដែរ។

ទន្ទឹមនឹងនោះ បុរសជាប្តីក៏បានផុសនៅលើបណ្ដាញសង្គមចែករំលែកថា ចាប់តាំងពីរុះរោយមក មិនត្រឹមតែខូចកេរ្តិ៍ឈ្មោះប៉ុណ្ណោះទេ តែមុខជំនួញក៏កាន់តែយ៉ាប់យ៉ឺន ព្រោះតែមានអតិថិជនជាច្រើន មិនចង់គាំទ្រអ្នកផិតក្បត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×