Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី​បង្កើតកូន​តាមផ្លូវ នាង​ជា​ម្តាយ​បោះ​ចៅ​ចោល​លើ​ចិញ្ចើមថ្នល់​ដោយ​គ្មានក្តី​អាសូរ​បន្តិច​សោះ​

​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ប្រកាសថា “​មិន​ចង់​ឃើញ​មុខ​ក្មេង​នេះ​ទេ” រួច​ទម្លាក់​ចៅ​បង្កើត​របស់​ខ្លួន​ទៅ​លើ​ចិញ្ចើមថ្នល់​ធ្វើឲ្យ​ទា​រក​រងរបួ​ស ជាំសាច់ ។​

​ទារក​ត្រូវបាន​អ្នកដំណើរ​បី​ដាក់ចូល​ក្នុង​កន្សែង រួច​កាន់ឆ័​ត្របាំង ក្រោយពេល​យាយ​បង្កើត​របស់​វា​គ្រវាត់ចោល ។​

​ក្មេងស្រី​ជំទង់​អាយុ ១៥​ឆ្នាំ​ម្នាក់ នៅ​ខេត្ត Jiangsu ដែល​ទៅ​រៀន​នៅ​សាលា​មាន​ចម្ងាយ​ពី​ផ្ទះ ៤០០​គីឡូម៉ែត្រ ហើយ​ទើប​នឹង​វិលត្រឡប់​មក​សួរសុខទុក្ខ​គ្រួសារ ស្រាប់តែ​នាង​ធ្លាក់ឈាម ហើយ​ឈឺពោះ​យ៉ាងខ្លាំង ឃើញ​ដូច្នេះ ម្តាយ​ក្មេងស្រី​រូបនេះ បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ Taixing ប៉ុន្តែ​ទៅ​មិនទាន់​ដល់​មន្ទីរពេទ្យ​ផង​ក្មេងស្រី​នេះ​ក៏​បាន​សម្រាលកូន​នៅលើ​ចិញ្ចើមថ្នល់​តែម្តង ។ បច្ចុប្បន្ន​គេ​ពុំ​ដឹង​ថា ក្មេង​ជំទង់​រូប​នេះ​គ្មាន​ដឹងថា​ខ្លួន​កំពុង​មានគភ៌​ដែរឬទេ ។​

​ជំនួស​ឲ្យ​ការស្វាគមន៍​ឲ្យ​ចៅ​បង្កើត​ចាប់កំណើត​នោះ ស្ត្រី​ជា​ជីដូន​ឈ្មោះ Lin បែរ​ជា​បី​ទារក​ឡើង រួច​បោះ​យ៉ាង​ខ្លាំង​ទៅ​គល់ឈើ​ក្បែរ​នោះ ធ្វើឲ្យ​ទា​រក​រង​របួស​ជាំ​ពេញ​ខ្លួន ។ អ្នកដំណើរ​នៅ​ជិត​នោះ​បាន​ស្ទុះ​មក​ជួយ ហើយបី​ទារក​ដាក់​ទៅក្នុង​កន្សែង ហើយ​យក​ឆ័​ត្របាំង​កុំឲ្យ​វា​ត្រូវ​ទឹកភ្លៀង ។ ពួកគេ​ក៏​ទូន្មាន​អ្នកស្រី Lin ឲ្យមាន​ក្តីអាណិតអាសូរ​ដល់​ចៅ​របស់​ខ្លួន​ផង ។​

​ក្រោយមក​ទារក​នេះ ត្រូវបាន​គិលានុប្បដ្ឋាយិកា​ម្នាក់​ចៃដន្យ​ដើរកាត់​ទីនេះ ក៏​បី​វា​យក​ចូល​ទៅក្នុង​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ ។ ក្នុងពេល​ជាមួយគ្នា​នោះដែរ នាង​ជា​ម្តាយ​វ័យ​ជំទង់ ក៏​ត្រូវ​បាន​វេជ្ជបណ្ឌិត​ជួយ​សំអាត ហើយក៏​មាន​សុខភាព​ធម្មតា ។​

​ប៉ូលិស Taixing បាន​និយាយប្រាប់​អ្នកស្រី Lin ដែល​ត្រូវ​ជា​យាយ​ថា ការ​ដែល​គាត់​បោះចោល​ទារក​បែបនេះ គឺជា​ឧក្រិដ្ឋកម្ម​មួយ ហើយ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម ។​

​ពេលនោះ ទើប​ស្ត្រី​ចំណាស់​រូបនេះ​និយាយថា ខ្លួន​នឹង​រៀបចំ​ផែនការ ហើយ​ដោះស្រាយ​គ្រប់​រឿងរ៉ាវ ក្រោយពេល​កូនស្រី​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់ទៅផ្ទះ​វិញ ៕ ចន្ទ្រា​

×