Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មហាជន​អ្នកគាំទ្រ ឈៀង ល្វៃ ផ្ទុះ​ប្រតិកម្ម មិន​ពេញចិត្ត​ជ័យជំនះ កីឡាករ​ថៃ សាមី បេន​ឆា​មេ​ឃ បង្ហោះ​សារ​បែបនេះ​ថា…

ឈៀង ល្វៃ ត្រូវបានចាត់ទុកថាជាកីឡាករលំដាប់ជើងខ្លាំងមួយរូបរបស់កម្ពុជា ដែលមានក្បាច់ប្រយុទ្ធគ្រប់ទម្រង់ ទាំងកណ្តាប់ដៃ កែង ជាពិសេសគឺកាប់ចានតែម្តង ដែលសាកសមជាម្ចាស់ក្បាច់គុនពិតៗ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។

ដោយឡែក សម្រាប់ការប្រកួតចុងក្រោយនេះរបស់រូបគេ ជាមួយកីឡាករជើងខ្លាំងថៃ សាមី បេនឆាមេឃ ថ្វីត្បិតតែចាញ់នៅលើសង្វៀនដោយមានភាពប្រកួតមិនប្រក្រតី ដែលធ្វើឲ្យមហាជនអ្នកគាំទ្រមិនពេញចិត្តខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែ សម្រាប់បេះដូងរបស់ប្រជាជនខ្មែរទូរទាំងប្រទេស គឺ ឈឿង ល្វៃ បានឈ្នះការប្រកួតមួយនេះរួចទៅហើយ។

តែយ៉ាងណាមិញ ក្រោយពីបានឃើញប្រជាជនខ្មែរ ដែលជាអ្នកសេ្នហាវិស័យប្រដាល់គុនខ្មែរ ជាពិសេសអ្នកគាំទ្រ ឈៀង ល្វៃ មិនពេញចិត្តចំពោះជ័យជំនះរបស់ខ្លួន ដែលឈ្នះដោយសារអាជ្ញាកណ្តាលមានគុណធម៌ទាំងសងខាង ឃាត់មិនឲ្យឈៀង ល្វៃ បន្តសង្គ្រប់វាយ ខណៈរូបគេបាត់បង់ស្មារតីបន្តិច បន្ទាប់រងកាប់ចាន១ជើងរបស់ ល្វៃ ដែលអាចនឹងមានបញ្ហាធ្ងន់ធ្ងរ, កាលពីថ្ងៃម្សិលមិញនេះ (ទី១៨ ខែមេសា) កីឡាករថៃ សាមី បេនឆាមេឃ បានបង្ហោះសារពោលពាក្យយ៉ាងទន់ភ្លន់ថា៖ «កីឡាទាំងអស់តែងតែមានឈ្នះ និងចាញ់ យើងជាកីឡាករ ត្រូវចេះគោរពគ្នាទៅវិញទៅមក»។

ពិតណាស់ សារមួយឃ្លានេះរបស់ សាមី បានធ្វើឲ្យមហាជនទូទៅ ទទួលយកដោយភាពរីករាយ និងសរសើរ ព្រោះយើងជាមនុស្សដូចតែគ្នាទេ កុំអាត្មានិយម ត្រូវចេះគោរព និងឱ្យតម្លៃគ្នា គឺជាសេចក្តីថ្លៃថ្នូររបស់មនុស្ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×