ពលរដ្ឋវៀតណាម បានលែបខាយថា ៖ ម្នាក់ៗនាំគ្នាស្រែក “ជនជាតិវៀតណាមប្រើប្រាស់ទំនិញវៀតណាម” ប៉ុន្តែប្រសិនបើអ្វីៗកើតឡើងដូចការរៀបរាប់ខាងក្រោម វាពុំខុសអ្វីនឹងរឿង “ចុះក្រពើឡើងលើខ្លានោះទេ” ។
ដោយនិយាយចំពោះតែពពួកក្រូចប៉ុណ្ណោះ គេបានអង្កេតឃើញពីអ្នកចម្ការអសីលធម៌មួយចំនួន បានធ្វើការចាក់បញ្ចូលគីមីទៅក្នុងដើមក្រូចដើម្បីទទួលបានផលលើសលប់ ។
ដំបូងឡើយ គេចាក់បញ្ចូលគីមី ប៉ុន្តែដោយពិនិត្យឃើញថា ក្រោយពេលផ្តល់ផល ដើមរបស់វារកកលងាប់ ។ ពេលនោះសេវាកម្មស្ងៀមស្ងាត់មួយ ត្រូវបាននាំចូលពីប្រទេសចិន ។
គេលែងប្រើវិធីចាស់ទៀតហើយ ដោយប្រើវិធីថ្មីហៅថាព្យួរសេរ៉ូមវិញម្តង ។ តាមការស៊ើបសួរកសិករដែលទទួលយកសេវានេះ ពុំបានដឹងថា គេ “ព្យួរប្រភេទសេរ៉ូម” ប្រភេទអ្វីដែរ ដោយគ្រាន់តែដឹងថា វាពុំបានធ្វើឲ្យដើមឈើក្រោយពេលផ្តល់ផលរកកលសញ្ញាចង់ងាប់ដូចមុននោះទេ ។
តាមបទយកការរបស់ស្ថានីយ៍ទូរទស្សន៍ខេត្តវិញឡុងវៀតណាម ក៏បានកត់សម្គាល់ថា ករណីទុច្ចរិតបែបនេះពុំទាន់រីកដុះដាលនៅឡើយទេ ហើយសំណូមពរឲ្យអាជ្ញាធរមានវិធានការក្តៅប៉ុណោះ ៕ លីសា