Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿន ណាត បង្ហាញមោទកភាព ក្រោយក្លាយជាគណៈកម្មការនៅក្នុងកម្មវិធីប្រឡងសម្រស់មួយនៅក្រៅប្រទេស

ភ្នំពេញ ៖ អតីត Miss Universe Cambodia ឆ្នាំ២០១៨ រឿន ណាត បានសម្តែងក្តីរីករាយ និងមោទកភាពយ៉ាងខ្លាំង ក្នុងពេលដែលនាងត្រូវបានអញ្ជើញធ្វើជាគណៈកម្មការនៅក្នុងវគ្គផ្តាច់ព្រ័តកម្មវិធីប្រឡងសម្រស់ដ៏ធំមួយនៅឯក្រៅប្រទេសដែលធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

កម្មវិធីដែល រឿន ណាត នឹងទៅចូលរួមធ្វើជាគណៈកម្មការនោះគឺកម្មវិធី Miss & Mister Celebrity International 2023 នៅក្នុងប្រទេសម៉ាឡេស៊ី ដោយនៅក្នុងនោះក៏មានការចូលរួមពីអតីតបវរកញ្ញា មួយ ចំនួនទៀតដែលមកពីបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីផងដែរ។
បើយោងតាមការបង្ហោះពីផេកផ្លូវការពីកម្មវិធី Miss & Mister Celebrity International 2023 បានបញ្ជាក់ ថា វាពិតជារីករាយណាស់ដែលបានអញ្ជើញ រឿន ណាត (ROEURN NAT) មកធ្វើជាចៅក្រមរបស់យើងក្នុងកម្មវិធី Miss & Mister Celebrity International 2023! វគ្គផ្តាច់ព្រ័ត្រ។

កម្មវិធី Miss & Mister Celebrity International 2023 នឹងក្លាយទៅជាបទពិសោធន៍នៃការប្រលងដែលមិនអាចបំភ្លេចបាន! ចៅក្រមទាំងនេះត្រូវបានគេគោរព និងល្បីល្បាញក្នុងវិស័យរៀងៗខ្លួន ហើយយើងពិតជារំភើបណាស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍របស់យើង។
ដោយឡែកសម្រាប់ រឿន ណាត វិញ ក៏បានសម្តែងក្តីរំភើប និងមោទកភាពសម្រាប់ខ្លួនឯងដែល មានឱកាសធ្វើ ជាគណៈកម្មការនៅក្នុងកម្មវិធីប្រឡងសម្រស់ដ៏ធំខាងលើនេះផងដែរ។

តារារូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា ជាមានមោទនៈភាពណាស់សំរាប់នាងខ្ញុំ ក្នុងនាមជាកូនខ្មែរមួយរូប ដែរបានចូលរួមធ្វើជាគណៈកម្មការ កម្មវិធីអន្តរជាតិម្តងទៀត ។
នាងបញ្ជាក់ថា មិនហ៊ានតាំងខ្លួនជាបុក្គលល្បីទេ គ្រាន់តែធ្វើតាមតួនាទី និងតាមការអញ្ជើញ អគុណអ្នកទាំងអស់គ្នា យើងឈានជើនកាត់តែខ្លាំង See you Malaysia ។

ជាការកត់សម្គាល់នេះមិនមែនជាលើកទីមួយទេដែល រឿន ណាត បានមានឱកាសក្លាយជាគណៈកម្មការ នៅក្នុងការកម្មវិធីប្រកួតផ្នែកសម្រស់នៅក្រៅប្រទេស ដោយកន្លងមកនាងក៏ ធ្លាប់ធ្វើជាគណៈ កម្មការការ ប្រកួតវគ្គផ្តាច់ព្រ័តក្នុងកម្មវិធី Face of Asia Model Festival 2022 ដែលរៀបចំឡើង នៅក្នុងប្រទេសកូរ៉េផងដែរ ៕ រក្សាសិទ្ធដោយ ៖ សំណាង SV

×