កាលពី២សប្តាហ៍មុន ព័ត៌មានជនបរទេសជិះកង់ម្នាក់ ត្រូវប៉ូលិសឃាត់នៅស្ពាន Penang បានក្លាយជាព័ត៌មានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ ចាប់តាំងពីពេលនោះមក ជនបរទេសអ្នកជិះកង់រូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា Luca Montoya បុរសជនជាតិអាឡឺម៉ង់ បានប្តេជ្ញាចិត្តជិះកង់ទៅកាន់រដ្ឋអាឡាស្កា (Alaska) វិញ។ គាត់បានចាប់ផ្តើមធ្វើដំណើរពីប្រទេសសិង្ហបុរី ដោយបានជិះកង់ឆ្លងកាត់ប្រទេសម៉ាឡេស៊ី។
Luca បានចងក្រងឯកសារអំពីដំណើររបស់គាត់នៅលើគណនី TikTok របស់គាត់ unknown.route -ទីកន្លែងដែលវីដេអូរបស់គាត់ត្រូវបានប៉ូលីសម៉ាឡេស៊ី នាំទៅឆ្ងាយនៅឯស្ពាន Penang ជាលើកដំបូង បានធ្វើឱ្យផ្ទុះរលកកម្តៅនៅលើបណ្តាញសង្គម។
ទោះជាយ៉ាងណា លើកនេះ គាត់ចែករំលែកដល់អ្នកគ្រប់គ្នា នូវពេលវេលាដ៏រំភើបមួយ ដែលគាត់បានជួបប្រទះស្រ្តីចិត្តល្អម្នាក់នៅ Johor កាលពីប៉ុន្មានសប្តាហ៍មុន។
នៅក្នុងវីដេអូ TikTok រយៈពេល ២៥ វិនាទី Luca បានប្រាប់អ្នកទស្សនាថា គាត់ឈប់សម្រាកបន្ទាប់ពីជិះកង់ ដោយឈប់នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅក្នុងទីក្រុង Muar រដ្ឋ Johor ។
Luca រៀបរាប់ថា ពេលកំពុងសម្រាកនៅស្ថានីយ៍ប្រេងឥន្ធនៈ ស្ត្រីម្នាក់បានដើរឆ្លងកាត់ ហើយគាត់បានសម្រេចចិត្តសួរនាងថា «តើអ្នកអាចណែនាំកន្លែងណាមួយ ដើម្បីខ្ញុំអាហារថ្ងៃត្រង់បានទេ?»។ ស្ត្រីនោះបានឆ្លើយថា “អូហ៍… លោក! កន្លែងលក់អាហារនៅទីនេះអត់មានទេ” រួចនាងក៏ចាកចេញពីស្ថានីយប្រេង…។
តែអ្វីដែលមិនស្មានដល់នោះ គឺស្រាប់ត្រឹមតែ ១០ នាទីក្រោយមក ស្រ្តីរូបនោះក៏បានត្រលប់មកវិញ ជាមួយនឹងអាហារថ្ងៃត្រង់ សម្រាប់ Luca។
នៅក្នុងវីដេអូរបស់គាត់ Luca ត្រូវបានគេមើលឃើញថា រកពាក្យថ្លែងពុំចេញនោះទេ ចំពោះទង្វើនៃសេចក្តីសប្បុរសដោយចៃដន្យ ពីស្ត្រីម៉ាឡេស៊ីរូបនោះ។
Luca និយាយនៅក្នុងវីដេអូ ពេលកំពុងញញឹមជាមួយនឹងកញ្ចប់បាយដែលគាត់ទើបតែទទួលបានថា «ពេលវេលាដ៏អស្ចារ្យបែបនេះ»។
វីដេអូ TikTok របស់គាត់ ឥឡូវនេះមានអ្នកចូលចិត្តជាង 45k ហើយចំណងជើងសរសេរថា «វាបានកើតឡើងនៅថ្ងៃទី៣ របស់ខ្ញុំ ដែលបានជិះកង់នៅប្រទេសម៉ាឡេស៊ី។ រឿងបែបនេះមិនដែលកើតឡើងចំពោះខ្ញុំពីមុនមកទេ ហើយនេះជាវីដេអូរៀបរាប់ពីបទពិសោធន៍របស់ខ្ញុំនៅម៉ាឡេស៊ី»។
ជាការពិតណាស់ អ្នកនិយមលេងអ៊ីនធឺណេតម៉ាឡេស៊ី បានធ្វើការបញ្ចេញមតិយ៉ាងព្រោងព្រាត ជាមួយនឹងការសរសើរចំពោះស្រ្តីម្នាក់នោះ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ Luca៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



@unknown.route Moments like that ★ This happend on my 3rd day cycling in Malaysia. Something like that never happend before to me. This video describes pretty well how my experience was in Malaysia ❤️ #cycling #bikepacking #biking #biketok #fyp ♬ Pieces (Solo Piano Version) – Danilo Stankovic