ភ្នំពេញ ៖ តារាចម្រៀង មាន សំឡេង បត់បែន តាមទម្រង់ មាស សុខសោភា បាន ត្រូវគេដឹងថានាង លាឈប់ពីផលិតកម្មរាមជាផ្លូវការហើយ ដោយមុននេះនាងបាននិយាយថា ខំចំណាយថវិកាខ្លួនឯង ផលិតចម្រៀងដោយផ្ទាល់ដៃ។ ចុងក្រោយនេះលេចឭថា មាស សុខសោភា អាចទៅជ្រកក្នុងផលិតកម្មឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលដឹងថាហ្គាឡាក់ស៊ី។ ប្រសិនបើសោភា ចូលទ្រនំនេះមែនកាន់តែសម្បូរ មេខ្លាញ៊ីឈ្មោល ក្នុងអាណាចក្ររួមគ្នាបំផុសអោយកាន់តែល្បី។

ផលិតកម្ម ហ្គាឡាក់ស៊ី កាន់តែប្រមូលយក តារាចម្រៀង ប្រ៊េនៗ លំដាប់ជួរមុខចូលទីតាំងខ្លួនជាបន្តបន្ទាប់។ មុននេះ បានប្រកាស ខេមរៈ សិរីមន្តជាតារាម្នាក់ទៀត ខណៈកូនប្រុសលោកពរ្រាប សុវត្ថិក៏មានម្នាក់ក្លាយជាតារានៅទីនោះដែរ។ ដំណឹងចុងក្រោយក៏លេចឭថា មាស សុខសោភា ត្រៀមខ្លួនម្នាក់ទៀតចូល អង្រួន ហ្គាឡាក់ស៊ី ហើយក៍កាន់តែ បំផុសឲ្យសោភាអាចនឹងមានអ្វីប្លែកជាបន្តទៀត ព្រោះផលិតកម្មនេះ ហ៊ានចំណាយថវិកាច្បិចយកតិចនិចប្លែកៗ ឲ្យទាក់ទាញមិនចាញ់គេឡើយ។ ទំនមើលឃើញពីផែនការល្អនេះហើយទើប ទម្លាក់ការគិតបង្កើតចម្រៀងខ្លួនឯងចោល ហើយសុខចិត្តឲ្យមានអ្នកគ្រប់គ្រង បង្កើតចេញគំនិតប្លែកជូនវិញ ដោយចាំតែពេលរៀបចំខ្លួនឡើងឆាកមច្រៀងសម្តែងឲ្យល្អជាការស្រេច។

មាស សុខសោភា នៅតែឈលើ តួនាទីជា តារាចម្រៀងកំពូល ហើយកាន់តែមមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកនាង ត្រូវបានស្វាមីបើកចិត្តទូលាយ ចូលសិល្បៈ មិនបង្អាក់ហើយ ស្វាមីរូបនេះក៏កាន់តែបណ្តើរចេញមុខចង់គ្រប់កម្មវិធី។ រៀបការយូរច្នៃហើយមែន តែសោភានៅតែឈ្លៀត ពពោះមិនបាន យោងលើពេលវេលាមមាញឹក។ សូម្បីតែ ចង់រៀបការម្តងទៀតអោយផ្អើលសិល្បៈ តែសោភា នៅមិនទាន់ រកពេលវេលាសមគួរណាមួយមិនទាន់បាន។ យ៉ាងណាហ្វេនៗ រង់ចាំមើលថា សោភាពិតជាចូលទ្រនំ ឡេងណាវ៉ាត់ត្រា មែនឬយ៉ាងណា៕ រក្សាសិទ្ធដោយ ៖ ឧត្តម








