ថ្ងៃទី១៣/១១ សេតវិមានបានចេញសេចក្តីថ្លែងការណ៍អបអរសាទរលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Donald Trump នៅវៀតណាម ដោយសង្កត់ធ្ងន់ថា ៖ “ភាគីទាំង ២ បានអះអាងសារឡើងវិញពីការសន្យាបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ អាមេរិក-វៀតណាម”។
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ត្រូវបានសម្រេចរវាងភាគីទាំង២ ត្រូវបានអាមេរិកចាត់ទុកជាកត្តាសំខាន់សម្រាប់តំបន់ “ឥណ្ឌា-ប៉ាស៊ីហ្វិក សេរីភាព និងពុំមានបំណង។ វៀតណាមនឹងផ្តល់ទីតាំងសម្រាប់អាមេរិកសាងសង់ស្ថានទូតថ្មី នារដ្ឋធានីប្រទេសនេះ។
លើវិស័យយោធាវិញ ភាគីទាំង២នេះ បានអះអាងពីផែនការសកម្មភាព ៣ឆ្នាំ នៃកិច្ចសហប្រតិបត្តិការការពារជាតិបំណងបង្កើនសកម្មភាពយោធាជើងទឹកទ្វេភាគី។ អាមេរិកនឹងប្រគល់ឲ្យវៀតណាមនូវនាវាល្បាតប្រភេទថ្នាក់ Hamilton មួយគ្រឿង។ ពិសេសការដែលនាវាផ្ទុកយន្តហោះ១គ្រឿងរបស់អាមេរិក នឹងមកទស្សនកិច្ច ជាលើកដំបូងនៅវៀតណាមក្នុងឆ្នាំ២០១៨។
ចំពោះសមុទ្រចិនខាងត្បូងវិញ សេចក្តីថ្លែងការរបស់សេតវិមានក៏បានលើកឡើងដែរថា ៖ “សេតវិមានកត់ត្រាទុកអំពីការដែលភាគីទាំងសងខាងអះអាងសារៈសំខាន់ នៃសេរីភាពនាវាចរណ៍លើសមុទ្រចិនខាងត្បូង ហើយសន្យាដោះស្រាយចន្លោះនាវាចរណ៍ផ្អែកតាមច្បាប់អន្តរជាតិ ៕ សូយន