Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារ៉ាយ សក្ខណា កាន់តែមើលមិនឃើញថ្ងៃវិលទៅ អាមេរិក

ភ្នំពេញ ៖ តារាសម្តែង ក្រមិចក្រមើម សារ៉ាយ សក្ខណា បានបង្ហាញវត្តមាននៅក្នុងស្រុកកំណើតជាថ្មី អមជាមួយការងារកាន់តែមមាញឹកក្នុងសិល្បៈ។ អ្នកនាង បានបង្ហាញវត្តមាននៅក្នុងព្រិត្តិការណ៍អង្គរ សង្រ្កាន្តខួប១០ឆ្នាំ នាខេត្តសៀមរាប ដោយបានច្រៀងសម្តែង ជាមួយតារាល្បីៗជាច្រើន។ មានតម្រុយលើកឡើងថា សក្ខណា អាចប្រើពេលវេលារស់នៅស្រុកខ្មែរ អោយច្រើនជាងមុនជាងនៅ អាមេរិកព្រោះនាងកាន់តែកាក់កបរកចំណូលបានពីសិល្បៈ ដដែលទើបនាងកាន់តែពិចារណាចំនុចវិលទៅអាមេរិក។

សារ៉ាយ សក្ខណា កាន់តែមានសម្រស់ស្រស់សោភា ជាងមុនបើទោះជាមានកូន២ មើលទៅក្រមុំមិនដូរ។ សក្ខណា និងសុគន្ឋ និសា បានបង្ហាញនូវឈុតសម្លៀកបំពាក់ ប្រពៃណៃខ្មែរ កាលពី អង្គរសង្រ្កាន្តកន្លងទៅ ពិតជាស្រស់ស្អាត សមសួនជានារីខ្មែរហើយលាន់មាត់ពីហ្វេនៗថា ស្អាតខ្លាំងណាស់។ មើលឃើញពីប្រទេសជាតិរីកចម្រើនស្ទើរគ្រប់ផ្នែកបែបនេះហើយ សក្ខណាកាន់តែជក់ចិត្ត រស់នៅមាតុភូមិកំណើតខ្លួន ជាងមុនច្រើន។ ពិសេសសិល្បៈក៍កាន់តែផុសផុលគ្រប់ផ្នែក ទាំងបច្ចេកទេសថត និងកាម៉ារ៉ាថតក៍ឡូយនិងថ្លៃមិនចាញ់គេ។ កត្តាទាំងអស់នេះហើយ រិតតែជម្រុញឲ្យចិត្តសក្ខណាដក់ចិត្តច្រើន ជាមួយដីកំណើតដែលខ្លួនមានឈ្មោះល្បី ជាងរស់នៅតែក្នុងផ្ទះនាអាមេរិកមើលតែកូន គ្មានញាតិច្រើននៅជិតខ្លួន។

បើតាមការឲ្យដឹងកន្លងមក របស់សក្ខណា នាងចង់នៅក្នុងស្រុកកំណើតច្រើន ដោយចង់ឲ្យកូនស្រីប្រុសរបស់នាង យល់ដឹងច្រើនពីវប្បធម៌ដូនតាខ្មែរ។ ដោយសារនាងជាកូនខ្មែរទើបនាង មិនអាចមើលរំលងវប្បធម៌សិល្បៈជាតិបាន។ សូម្បីតែកូនទាំង២ របស់នាងក៏នាងបញ្ជូនឲ្យចូលរៀនអក្សរខ្មែរ ដក់ក្នុងចិត្តតាំងពីតូចឲ្យហើយជាងស្គាល់អក្សរបរទេស ។ កត្តាទាំងអស់នេះហើយទើប សក្ខណា មិនចង់ចោដីខ្មែរ ហើយកាន់តែមាន អារម្មណ៍មកនៅមាតុភូមិច្រើនជាង ហោះទៅអាមេរិកវិញ៕ រក្សាសិទ្ធដោយ ៖ ឧត្តម

×