Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! ករណី​ឃា-ត​កម្ម​លើ​នារី​ជា​បុគ្គលិក​កា​ស៊ី​ណូ DYNASTY ស្រាប់តែ​នារី​ម្នាក់​ចេញមុខ​អះអា​ង​ថា…

ដូចដែលបងប្អូនមហាជន បានទទួលជ្រាបរួចហើយ ចំពោះអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃ ដែលនារីជាបុគ្គលិកកាស៊ីណូ DYNASTY ក្រុងបាវិត ត្រូវបានគេសម្លា..ប់កា..ត់ក្បាល ដាច់ចេញពីខ្លួន និងត្រូវបានសង្ស័យថាជាករណីរំលោភសម្លាប់ ព្រោះសាកសពជនរងគ្រោះស្ថិតក្នុងស្ថានភាពអាក្រាត។

ហេតុការណ៍នៃអំពើឃាតកម្មនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០០ និង៤០ នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ នារីរងគ្រោះឈ្មោះ ម៉ន ស្រីម៉ី អាយុ ២២ឆ្នាំ មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

ពិតណាស់ ក្រោយករណីឃាតកម្មនេះបានកើតឡើង គេក៏បានឃើញនៅលើបណ្តាញសង្គម មានការបានចែករំលែកបង្ហាញឲ្យឃើញរូបថតជនរងគ្រោះ១សន្លឹក អង្គុយកៅអីកន្លែងធ្វើការ ស្ថិតក្នុងសម្លៀកពាក់ជាបុគ្គលិកយ៉ាងស្រស់ស្អាត ធ្វើឲ្យមហាជនគ្រប់គ្នាឃើញហើយសម្តែងការសោកស្តាយ និងអាណិតរូបនាងជាខ្លាំង។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺស្របពេលដែលរូបថត១សន្លឹកនោះ ដែលភ្ជាប់ជាមួយរូបសាកសពជនរងគ្រោះ ត្រូវបានចែករំលែកព្រោងព្រាត ស្រាប់តែនារីម្នាក់បានចេញមុខធ្វើការអះអាងថា រូបថត១សន្លឹកនេះមិនមែនជារូបរបស់ជនរងគ្រោះទេ តែជារូបថតរបស់នាងប៉ុណ្ណោះ។ ហេតុនេះ រូបនាងក៏សូមអំពាវនាវដល់បណ្តាញផ្សព្វផ្សាយដែលទទួលព័ត៌មានពុំច្បាស់ មេត្តាដករូបថតរបស់នាងចេញវិញផង និងក៏សូមអ្នកលេងបណ្តាញបញ្ឈប់ចែករំលែកបន្តទៀត ពុំនោះទេ រូបនាងនឹងមានវិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×