ភ្នំពេញ ៖ ជារឿយៗនៅ លើបណ្ដាញសង្គម ហ្វេសប៊ុកគេ មើលឃើញថា យុវតីល្អហួស រមែងបង្ហាញពី សកម្មភាពហ្វឹកហាត់ សមត្ថភាពដើរ ដំណើរដើម្បី ត្រៀមចូលរួម ប្រកួតប្រជែង នៅក្នុងកម្មវិធីបវរកញ្ញា យុវតីរបស់កម្ពុជា។ នាងមានមហិច្ឆតាចង់ក្លាយជា បេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាមួយរូប ក្នុងការទៅចូលរួមប្រកួតនៅលើវេទិកាអន្តរជាតិ ។

ល្អហួសដែលជាតរាវ័យក្មេងកំពុង ពេញនិយមលើបណ្តាញសង្គម និងជាកូនបង្កើតរបស់ដេនីក្ខាន់ បានព្យាយាម បង្វឹកសមត្ថភាពខ្លួន សម្រាប់ឱកាសប្រកួតកញ្ញាឯកយុវតី។ ល្អហួសដ្បិតមានគេស្គាល់ច្រើនតែនាងតូចម្នាក់នេះបានព្យាយាមហ្វឹកហាត់ដុះខាត់ខ្លួនឯង ជាប្រចាំ ដើម្បីអោយគេមើលឃើញថាខ្លួន ក៍ខិតខំ ជាងការលើកឡើងមានខ្សែបក្សពួកនិយម។

ល្អហួស បានដក់ចិត្ត ចង់ចូលរួមប្រកួតលើផ្នែកបវរកញ្ញានេះណាស់។ពឹងលើរូបរាង ដងខ្លួន និងទម្រង់ មុខមាត់សម្រស់ របស់នាងឃើញថាមានការទាក់ទាញ ត្រូវជាមួយស្តង់ដារ បវរកញ្ញា។បើទោះជាលេចធ្លោ នៅលើផ្នែកសិល្បៈ ទាំងច្រៀងនិងសម្តែង ក៍ល្អហួស បានប៉ងយូរមកហើយនូវដំណើរ ចង់ក្លាយជាបវរកញ្ញា។ ហ្វេនៗជាច្រើនបានជួយគាំទ្រ ការតាំងចិត្តមួយនេះ អោយនាងទទួលបានល្អក្នុងទិសដៅដណ្តើមពាន និងមកុដ។ ប្រសិនបើនាងបានក្លាយជាម្ចាស់មកុដមែននោះ ឱកាសតំណាងកម្ពុជាឆ្ពោះទៅក្រៅប្រទេស កាន់តែសំខាន់សម្រាប់ការតាំងចិត្តកាន់តែខ្ពស់ឡើងៗ។ មិនដឹងថាសមត្ថភាពនាង អាចជែង បេក្ខភាពផ្សេងៗទៀតបានឬយ៉ាងណា ព្រោះយុវតីជំនាន់ក្រោយក៍ខ្លាំង ក្នុងការចូលរួមប្រកួតប្រជែង លើផ្នែកសម្រស់ ដែលនាំអោយវិស័យមួយនេះនៅកម្ពុជា កាន់តែពេញនិយមទ្វេរឡើងជាលំដាប់។

ល្អហួស ត្រូវបានគេ ដឹងថានាងនឹងកំពុងត្រៀមចូល រួម ប្រកួតនៅ ក្នុងកម្មវិធី Miss Preteen International Cambodia ដោយអតីតតារាសម្ដែង ស្រីដែល ជាសាច់ឈាមជាមួយ នឹងនាងគឺអ្នកនាង ដេននីក្វាន់បានបង្ហោះ សារប្រាប់មហាជននិង អំពាវនាវសុំឱ្យ មហាជនជួយគាំទ្រ កូនស្រីរបស់ខ្លួន ។ អ្នកនាង ដេននី ក្វាន់ បានប្រកាសតាម បណ្តាញសង្គមរបស់ខ្លួនថា៖ « ឆ្នាំ ២០២៣ នេះកូនស្រីរបស់ខ្ញុំ « ល្អហួស » ដាក់ពាក្យ ប្រកួត Miss Preteen International Cambodia ហើយសូមពុក ម៉ែបងប្អូនជួយគាំទ្រផង » ។ មែនទែនទៅក្រុម គ្រួសាររបស់យុវតី ល្អហួសពិតជាគាំទ្រ នាងយ៉ាងពេញ ទំហឹងចំពោះជំហរក្លាយជា បវរកញ្ញាដោយ ពួកគេបានជួលគ្រូ ល្អៗបង្រៀននាងពី ការហ្វឹកហាត់ដំណើរ នៅលើវេទិកាបវរកញ្ញា ។ មិនតែប៉ុណ្ណោះ ល្អហួសក៏ទទួលបានការ ដុះខាត់ផ្នែក ភាសា បរទេសថែមទៀត ដើម្បីបានជាទុន ឱ្យនាងឈានផុតវគ្គ សំនួរចម្លើយនៅលើវេទិកា ។ ភាគច្រើនមហាជន មានការកោតសរសើរ ចំពោះល្អហួស ទាំងទៅលើ រូបសម្រស់និង ទេពកោសល្យ សិល្បៈរបស់នាងតាំងពីវ័យ ជាកុមារីមកម្ល៉េះហើយពួកគេបានប្រៀបធៀបមុខមាត់ របស់នាងទៅនឹង តួស្រីយ៉ា យ៉ា ដែលជាតួឯកថៃ ថែមទៀតផង ។
ការប្រឡង Miss preteen international Cambodia ចាប់ផ្តើមប្រកួតចុងខែ៤នេះហើយ ល្អហួសត្រៀមរួចហើយសម្រាប់ការប្រកួត ។ រង់ចាំមើលថា ល្អហួស លេចធ្លោដល់វគ្គណា ពេលប៉ះគេឯង៕ រក្សាសិទ្ធដោយ ៖ ឧត្តម









