បទចម្រៀង «កញ្ញារាំទយ» របស់កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត ឃើញថាបានផ្ទុះខ្លាំងណាស់ នៅក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ២០២៣ ដែលមិនថាក្មេងចាស់នោះទេ គឺសុទ្ធសឹងតែចូលចិត្តទាំងអស់ ជាពិសេសនៅលើបណ្តាញសង្គម TikTok កំពុងល្បីខ្លាំងតែម្តង។
ជាក់ស្តែង បទចម្រៀងកំពុងពេញនិយមនេះ ត្រូវបានស្រ្តីមួយក្រុម ដែលចូលចិត្តភាពសប្បាយរីករាយ បាននាំគ្នាចាក់រាំទយៗ បង្អួតចង្កេះគ្នានៅពីមុខផ្នូរ ស្ថិតនៅទីបញ្ចុះសពមួយកន្លែង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម។
ក្រោយពីបានឃើញ ចែៗអ៊ីៗមីងៗ ចាក់គ្រលែងចង្កេះជាមួយបទ «កញ្ញារាំទយ» ឡូយៗយ៉ាងនេះ អ្នកលេងបណ្តាញសង្គម ជាពិសេសយុវវ័យ បានចូលខមិនសរសើរឡើងព្រោងព្រាតថា៖ «ម៉ាក់មីងម៉ាក់អ៊ុំ រាំស្អាតណាស់, អូយ ត្រគៀកបានណាស់អ៊ីៗ, ម៉ាក់អ៊ំស្អាតៗដល់ហើយ មិនដឹងកាលពីក្រមុំស្អាតយ៉ាងណាទេ, លេងសើចមិចបានអ្នកកំពង់ចាមយើងហ្នឹង,…»។
ពុំត្រឹមរាំឡូយៗដ៏ទាក់ទាញប៉ុណ្ណោះទេ តែអ្នកលេងបណ្តាញសង្គម ក៏បានសរសើរចំពោះការស្លៀកពាក់ដ៏សមសួនរបស់ពួកគាត់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







@mensokha012 នាំម៉ាក់ៗរាំទយៗ#🙏🥰#🥰😘 ♬ សំឡេងដើម – fan khemarak sreymun🇰🇭 – sok pheak🇰🇭