Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចន សុទីម៉ា អ្នកគាំទ្រចង់ឲ្យមានវត្តមាន ប្រកួតMiss Grand Cambodai 2023

ភ្នំពេញ ៖ កញ្ញា ចន សុទីម៉ា ដែលជាបវរកញ្ញា ធ្លាប់ស្គាល់ការប្រកួត លើឆាកទាំងក្នុងនិងក្រៅប្រទេស បានបាត់មុខមួយរយៈ ហើយហ្វេនៗ ក៍នៅតែចងចាំនាង នឹងចង់ឃើញនាងវិលត្រឡប់មកវិញ។ អតីតបវរកញ្ញាទេចរណ៍អន្តរជាត់ ចំណាត់ថ្នាក់លេខ៥ កាលពីឆ្នាំ២០១៨នេះ កំពុងត្រូវគេតាមដានចង់ឲ្យនាងមកអង្រួនឆាក ប្រកួតMiss Grand Cambodai 2023 ព្រោះនាងមានសញ្ញាល្អច្រើន ក្នុងទម្រង់វិញ្ញាសាបែបនេះ ពោលត្រូវចំទិសដៅ។

ប្រសិនបើនាងវិល មកប្រកួតឡើងវិញ នោះឱកាសសាងស្នាដៃ ពិតជាធ្វើអោយមហាជនជឿទុកចិត្តថានាង អាចសាងបានភាពលេចធ្លោលើឆាក។ ការណ៍ពិត ចន សុទីម៉ា ជាបវរកញ្ញា ដែលពេញដោយ តិចនិចយល់ដឹងរបៀបរបបឡើងឆាក ដើរកាច់រាង លេងទឹកមុខ គឺនាងអាចដឹងបែបណា។ នាងក៍ត្រូវជាមិត្តរួមការងារជាមួយ ប៉ូគីម ថេងសុតធីតា ផងដែរ ក្នុងការប្រឡង។ ដូចនេះអាចនិយាយបានថា ទិសដៅការសម្តែងនរបៀបបវរកញ្ញា សុទីម៉ា គឺពេញប្រៀបដោយលក្ខខណ្ឌ ច្បាស់លាស់។ បើនិយាយពីកម្រិតភាសា បរទេសវិញទីម៉ា ក៍ប្រើប្រាស់បានសមល្មមយល់ ការឆ្លងឆ្លើយលើឆាក និងការទាក់ទងគ្នា។

ការប្រកួត MGC 2023 បានស្វែងរកឃើញបេក្ខភាព បានមួយចំនួនហើយនិង បន្តរកទៀត ដើម្បីស្វែងរកអ្នកខ្លាំង លើសគេ តំណាងអោយកម្ពុជា។ ឆ្នាំអ្នកគ្រប់គ្រងកម្មវិធីត្រូវ បានផ្លាស់ប្តូរ ដោយមានថៅកែស្រីKH7 អ្នកនាង អ៊ឹម សុគន្ឋា មើលខុសត្រូវហើយ អាចបន្តទាក់ទាញ។ ឆ្នាំ២០២៣ រំពឹងថា រកបានច្បាស់មកុដឆ្នើម មានការយល់ដឹង ហើយបន្តចុះចំណោមប្រទេសគេ ពេលឡើងប្រកួតលើឆាកអន្តរជាតិ ដែលឆ្នាំនេះ ការប្រឡងMiss Grand International 2023 ត្រូវបានកំណត់ធ្វើឡើងនាប្រទេសវៀតណាម៕ រក្សាសិទ្ធដោយ ៖ ឧត្តម

×