Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់​សុវត្ថិភាព​ត្រឹមនេះ​ហើយ! លួច​ដោះ​បំពង់​ស៊ី​ម៉ាំង​ឡាន សំខាន់​លោក​ចោរ​ឆ្លាត​ដាក់ភ្លើង​ហ្វា កុំ​ឲ្យ​កាមេរ៉ា​ចាប់បាន​ផ្លាក​លេខ​ម៉ូតូ

នេះជាករណីថ្មីមួយទៀតហើយ ពិតជាមិននឹកស្មានដល់ គ្រាដែលបានឃើញលោកចោរវ័យក្មេង ក្នុងចំណោមបក្ខពួកម្នាក់កំពុងអង្គុយរង់ចាំនៅម៉ូតូ ដែលគេសង្ស័យថាអាចចេញមកពីខាងជាងឡាន បានលួចដោះបំពង់ស៊ីម៉ាំងរថយន្ត Lexus 330 ១គ្រឿង ដ៏ជំនាញ និងយកទៅបាត់ដោយសុវត្ថិភាព ពុំបង្កការរំខានដល់សមត្ថកិច្ចសោះឡើយ។

ជាក់ស្តែង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ម្ចាស់រថយន្តរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sts Bros បានបង្ហាញកាមេរ៉ាសុវត្ថិភាព និងរៀបរាប់ឲ្យដឹងថា៖ «អីក៏ទៅរួចដែរ លោកចោរលួចបំពង់ស៊ីម៉ាំងឡាន ទីតាំងផ្លូវភ្លោះអូរឫស្សី ផ្លូវ២១៤ កែង១១១ វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ សូមបងប្អូនដែលទុកឡានចតក្រៅផ្ទះ សូមមេត្តាប្រុងប្រយ័ត្នបន្ថែម សូមជួយ Share ផង អរគុណ»។

ជាមួយករណីដ៏ហួសចិត្តនេះផងដែរ បុរសម្នាក់ ដែលបានបើករថយន្តប្រទះឃើញលោកចោរដោយចៃដន្យ កំពុងជិះម៉ូតូលឺបំពង់ស៊ីម៉ាំងស្តែងៗ បានបង្ហោះវីដេអូ និងសម្តែងការហួសចិត្ត តាមរយៈបណ្តាញសង្គម TikTok ថា៖ «បងប្អូនដែលមានសំបុកឃ្មុំស៊ីនស៊ីម៉ាំង គួរតែប្រយ័ត្នប្រយែងផង ធ្លាប់តែឃើញនៅស្រុកគេ គេលួចដោះសំបុកឃ្មុំឡាន ឥឡូវមានហើយស្រុកខ្មែរ សុំទោសម្ចាស់ឡានផង មិនបានជួយតាមដេញទេ ព្រោះមានការរវល់»។

បុរសនោះក៏បានសរសើរលោកចោរទាំងពីរថា ជំនាញហើយ ឆ្លាតទៀត ព្រោះបានដាក់ភ្លើងហ្វាម៉ូតូមុខក្រោយ ដើម្បីកុំឲ្យកាមេរ៉ាឡានចាប់ផ្លាកលេខបាន ពិតជាមិនធម្មតានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×