Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាសូរ​ណាស់! លោកពូ​រត់​ម៉ូតូឌុ​ប ត្រូវ​ចោរ​ប្រើ​ល្បិច​ឲ្យ​ដឹក​ចូលព្រៃ​ស្ងាត់ រួច​ធ្វើសកម្មភាព​អា​រ.ក​ប្លន់​តែម្តង

ពិតជាគួរឲ្យអាណិត និងអាសូរខ្លាំងណាស់ ដែលលោកពូចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុប ត្រូវបានចោរប្លន់អារក យកម៉ូតូទៅបាត់ស្រមោល ស្ថិតនៅក្នុងតំបន់ព្រៃមួយកន្លែង ក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Seam Vandy បានបញ្ជាក់ប្រាប់ឲ្យដឹងថា លោកពូអ្នករត់ម៉ូតូឌុបខាងលើ ត្រូវបានចោរម្នាក់ ប្រើល្បិចឲ្យឌុបចូលព្រៃដូង ហើយក៏ប្លន់អារកយកម៉ូតូតែម្តង។ ប៉ុន្តែ គាត់ពិតជាសំណាង ដែលនៅមានជីវិត ហើយព្យាយាមរត់ចេញពីព្រៃ បានបងប្រុសរបស់គាត់ជួយ។

តាមរយៈការសាកសួរ លោកពូរងគ្រោះ បានប្រាប់ទាំងទឹកមុខស្លេកស្លាំង ខណៈកន្សែងរុំរបួសត្រង់កឈាមហូរស្រោចខ្លួន ឲ្យដឹងថា គាត់មានឈ្មោះ គឹម ហ៊ួ មកពីខាងស្ទឹងហាវ។ ម៉ូតូរបស់គាត់ដែលត្រូវបានចោរម្នាក់ប្លន់យកទៅបាត់នោះ គឺម៉ូតូឌ្រីមសង់០១៦។

ទោះយ៉ាងណា សង្ឃឹមថា លោកពូ ហ៊ួ នឹងឆាប់ជាសះស្បើយពីមុខរបួស ខណៈមានបងប្អូនក្នុងបណ្តាញសង្គម ក៏បានទាក់ទងសួររកអសយដ្ឋានរបស់គាត់ផងដែរ ដើម្បីជួយឧបត្ថម្ភដល់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×