Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​យី​ឌុប​វ៉ា​ប្រជែង​គេឯង បុក​សម្លាប់​មនុស្ស​២​នាក់​ទៀតហើយ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤

​ភ្នំពេញ​៖​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​២​នាក់​បាន​ស្លាប់ ក្នុងនោះ​បុរស​ម្នា​ក់បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង​និង​ទៀត បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រថយន្ត​យី​ឌុប​មួយគ្រឿង បើក​វ៉ា​ជែង​គេឯង ហើយ​ជ្រុល​មក​បុក​ម៉ូតូ​របស់​ពួកគេ​យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ​នោះ​។​

​ហរ​តុ​ការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​ទី​១ មានឈ្មោះ ទី បុប្ផា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ មាន​ស្រុកកំណើត​ភូមិ​ក្រសា ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​សព​ជនរងគ្រោះ​ទី​២ មានឈ្មោះ ជីន បូ​ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ​មា​ន​ស្រុកកំណើត​នៅ​ភូមិ​ជ្រលង ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​គ្លីនិក​ឯកជន សុធា​រិ​ទ្ធ បែក​ចាន​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​យី​ឌុប​ម៉ាក FUSO ទម្ងន់​៩.៣៣​តោន ក្បាល​ពណ៌​ខៀវខ្ចី ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-3694 ដោយ​បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​វ៉ា​ជែង​ជ្រុល​មក​បុក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1H-7410 ជិះ​ដោយ​បុរស​ពីរ​នាក់ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ចំ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់ បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​មួយ​រំពេច និង​បុរស​ម្នាក់ទៀត រងរបួស​ធ្ងន់​។ ក្រោយពេល​កើតហេតុ​មិនយូរប៉ុន្មាន មាន​រថយន្ត​សាមុយ​សង្គ្រោះ​មួយគ្រឿង ពណ៌​ស របស់​គ្លីនិក​ឯកជន បាន​ដល់​កន្លែងកើតហេតុ និង​បាន​លើក​ជនរងគ្រោះ​ចូល​រថយន្ត​ដឹកយក​ទៅ​សង្គ្រោះ តែ​អកុសល​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ទើប​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​តែម្ដង​។​

​ក្រោយ​បង្ក​គ្រោះថ្នាក់​ហើយ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ចេញពី​កន្លែង​កើត​ប្រហែល​២០០​ម៉ែត្រ ទើប​អ្នកបើកបរ​ទុក​រថយន្ត​ចោល​រត់គេចខ្លួន​បាត់ស្រមោល​។ ក្រោយមក សមត្ថកិច្ច​បាន​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ក្រោយ​ធ្វើការ​វាស់វែង​។ ចំណែក​សាកសព សមត្ថកិច្ច​ច​បានធ្វើ​កំណត់ហេតុ រួច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រៃ​ណី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×