នៅវេលាម៉ោង ៥ និង ២០ នាទី ២នាក់ដំបូង នៃសមាជិកក្រុមក្មេងបាល់ទាត់ទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ ដែលជាប់គាំងនៅក្នុងរូងភ្នំ Tham Luang ត្រូវបានក្រុមអ្នកមុជទឹកដ៏ជំនាញ នាំយកចេញដោយសុវត្ថិភាពហើយ ។ នេះបើយោងតាមសារព័ត៌មានថៃ ។
បន្ទាប់ពីសង្គ្រោះចេញពីក្នុងរូងភ្នំ ពួកគេក៏ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពជាបន្ទាន់ផងដែរ ។
សូមបញ្ជាក់ថា ក្រុមអ្នកមុជទឹកដ៏ជំនាញៗចំនួន ១៨ នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការសង្គ្រោះនេះ រួមមានអ្នកជំនាញមកពីអន្តរជាតិ ១៨ នាក់ និងថៃ៣នាក់ ។
ក្រុមក្មេងៗបាល់ទាត់១២នាក់ និងគ្រូបង្វឹកម្នាក់របស់ពួកគេ ត្រូវបានបែងចែកជា២ក្រុម ក្នុងប្រតិបត្តិការសង្គ្រោះនេះ ខណៈកម្រិតទាប គឺជាលក្ខខណ្ឌដ៏ល្អបំផុត ដើម្បីនាំយកពួកគេចេញពីក្នុងរូងភ្នំ ដោយពុំមុជទឹកជ្រៅ ។
គួរបញ្ជាក់ផងទៀតថា ក្មេងៗត្រូវបានជួយសង្គ្រោះចេញជាបន្តបន្ទាប់នេះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកចេញពីកន្លែងកើតហេតុ និងផ្ទេរបន្តតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យខេត្តឈៀងរ៉ៃ ហើយ ៕ ឧត្តម