Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សរសើរ​សមត្ថកិច្ច លឿន​មែន! ក្រោយ​ចា.ក់​ក​ប្លន់​ម៉ូតូ​ពូ​រត់​ម៉ូ​តូ​ឌុ​ប មិនបាន​ប៉ុន្មាន​ម៉ោ​ង សមត្ថកិច្ច​ក្របួច​ជាប់ ខណៈ​បម្រុង​យក​មក​លក់​នៅ​ឃ្លាំង​រំសេវ

កាលពីម្សិលមិញនេះ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងជាង ៩ ព្រឹក មានករណីប្លន់ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយលោកពូវ័យចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវចោរវ័យក្មេងម្នាក់ជិះពីក្រោយ ដោយប្រើល្បិចឲ្យឌុបចូលត្រង់ចំណុចចំការដូងប្រេង ម៉ុង ឫទ្ធី ក្នុងស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ រួចធ្វើសកម្មភាពចា.ក់កប្លន់យកម៉ូតូ បណ្តាលឲ្យគាត់រងរបួសធ្ងន់ រត់ចេញឲ្យគេជួយទាំងឈាមហូរស្រោចខ្លួនគួរឲ្យអាសូរ។

ទោះជាយ៉ាងណា ក្រោយទទួលបានព័ត៌មាននេះភ្លាម និងមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ, កម្លាំងជំនាញបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកម្នាក់ទៀត នៅចំណុចផ្លូវលេខ១៩២ ក្រុមទី១៤ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងព្រមទាំងដកហូតវត្ថុតាង (ម៉ូតូជនរងគ្រោះ១គ្រឿងម៉ាក Honda C125 ស៊េរី2016 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-0801 ) បានមកវិញផងដែរ ខណៈបម្រុងយកមកលក់នៅឃ្លាំងរំសេវ នៅវេលាម៉ោង ៣ និង៣០នាទី នៅក្នុងថ្ងៃកើតហេតុ។

ជនរងគ្រោះមានឈ្មោះ គឹម ប៊ូ អាយុ ៥៨ ឆ្នាំ (ជនជាតិខ្មែរ) មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រងរបួសត្រង់.ក (ធ្ងន់)។ ចំណែកជនសង្ស័យឈ្មោះ វី ជីវ័ន្ត ហៅ អាវ័ន្ត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ និងបក្ខពួកម្នាក់ទៀតឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស) អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើជាមួយគ្នា។ លើសពីនេះ សមត្ថកិច្ចក៏បានរកឃើញក្នុងកូនកាបូប១ពណ៌ខៀវខ្ចីរបស់ឈ្មោះ ចូវ ស្រីម៉ិច មានក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់តូចផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជីវ័ន្ត ដែលជាអ្នកធ្វើសកម្មភាពប្លន់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សា (យកផ្លែឡាមអារ.កប្លន់យកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ) ពិតប្រាកដមែន។

បច្ចប្បន្ន ជនសង្ស័យទាំងពីរខាងលើ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនិតិវិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×