ភ្នំពេញ ៖ លោកព្រាប សុវត្ថិ បាបាត់មុខបែបលក្ខណៈខនសឺត ធំៗក្នុងករប្រគំតន្ត្រី តាមបណ្តាខេត្តនានា ខុសពីពេលនៅទីតាំងចាស់។ លោកស្ទើរតែធ្វើអោយហ្វេនៗគិតថា ការច្រៀងរបស់លោក អាចនឹងមានតិចទៅតាមកម្មវិធី ព្រោះងារជាឧកញ៉ាទៅហើយ ខណៈមានជំនួញផ្ទាល់ដៃទៀត។ ទោះជាបែបណាហ្វេនៗ មានការសប្បាយចិត្តវិញហើយ ព្រោះ តារាកំពូលនេះ បានរំលេចខ្លួនឡើងវិញលើឆាកតន្ត្រីធំៗ ជួបផ្ទាល់ឲ្យមហាជនបានឃើញ និងបង្ហាញភាពស្និតស្នាលឡើងវិញតាមឆាកតន្ត្រីខេត្តក្រុង។

លោក ព្រាប សុវត្ថិ ធ្វើឲ្យFan លោកមិនសូវពេញចិត្តសម្រាប់ការច្រៀង២ឆ្នាំដំបូងនៅGalaxy ព្រោះបទ ចម្រៀង មិនអាចប្រៀបធៀបបាននូវបទលោកចាស់ៗនៅហង្សមាសទើបមានការលើកឡើងថាបើនៅតែដូច្នេះទៀត ច្បាស់ ជាលោកឧកញ៉ាវ័យ៤៨ឆ្នាំរូបនេះនឹងរត់ចេញ ពីផលិតកម្ម មុនចប់កុងត្រានៅឆ្នាំ២០២៥ ជាមិនខាន។

ការសម្អាងបែបនេះព្រោះ តែនៅតាមបណ្ដារ កម្មវិធី ប្រលងចម្រៀង ,បៀហ្គាឌិន និងPubs មួយចំនួនគេនៅតែនិយមច្រៀងបទព្រាប សុវត្ថិ ល្បីៗនៅហង្សមាសបើ ទោះ ជាបទទាំងនោះត្រូវបានគេដឹងថាភាគច្រើនបកប្រែពីចិន និងថៃ ក្ដី ប៉ុន្ដែទីបំផុតលោក ឧកញ៉ា ស្នាយ នៅតែបន្ដច្រៀងឲ្យGalaxy តទៅទៀត ហើយការបង្ហាញខ្លួន លើឆាក តន្រ្ដីរបស់លោកគឺ អតីតតារាហង្ស មាសរូបនេះតែងតែយកបទចម្រៀងនៅ ផលិតកម្ម ចាស់និង ថ្មីទៅជាមួយសឹង គ្រប់ឆាក។ដោយឡែកសម្រាប់ឆ្នាំទី៣របស់ព្រាប សុវត្ថិ នៅGalaxy នេះគេកត់សម្គាល់ថា បទ ចម្រៀងរបស់ លោក នៅផលិតកម្មថ្មី ហាក់មានការចាប់អារម្មណ៍ ច្រើន ជាងឆ្នាំទី១និងទី២ ។ កាលពីខួបអង្គរសង្ក្រាន្ត ២០២៣កន្លងទៅលោក បានបង្ហាញមុខ នៅឆាកទីលានវាលជល់ដំរី ដោយថែមទាំងមានកូនប្រុសផងដែរ។

លោកបានលើកយកបទញាក់ចាស់ៗពីមុន រាំរង្គើឆាក សូម្បីអ្នកទស្សនាក៍ទប់ខ្លួនមិននឹង។ លោកបានវាចារថា នឹកលោកអត់ ហើយរំពឹងថាបងប្អូន នៅតែបន្តនឹកលោកក្នុងចិត្តជាបន្តទៀត។
គួរបញ្ជាក់ថា លោកព្រាប សុវត្ថិ ជាតារាដែលមានទ្រព្យស្ដុកស្ដមរហូតអ្នកខ្លះហៅលោកថា ជា”សេដ្ឋីៗ”តាំងពីមុន លោក ទទួលបានគោរម្យងារជាឧកញ៉ា ម្លេះ ព្រោះកាលពីខែកញ្ញាឆ្នាំ ២០២០ មនុស្សជំនិតលោកបានទម្លាយប្រាប់ អ្នកកាសែត ថាអ្នកចម្រៀងវ័យជ្រេបន្ដិច រូបនេះ សល់ទ្រព្យដល់ទៅ៣០លានដុល្លារ ពីការចាប់អាជីពរយៈពេលជាង ២០ឆ្នាំ។តែលោកសុវត្ថិ បានប្រកាសថាទោះជារូបលោកក្លាយទៅជាអ្វីក៍ដោយ គឺមិនចោលអាជីពចម្រៀងនោះទេ ពោល គឺរកស៊ីផង ច្រៀងផងដើរទន្ទឹមគ្នាតែម្ដងហើយលោកថាពលរដ្ឋទូទៅ ក៍ដូចជាអ្នកគាំទ្រ លោកអាចហៅ លោក ថា ជា”ឧកញ៉ា”ក៍បានឬហៅថា”លោកៗ”ដូចមុនក៍ បានគឺលោកពេញចិត្តដូចគ្នា ៕ រក្សាសិទ្ធដោយ ៖ ឧត្តមSM








