Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក ពិតជា​មិន​នឹកស្មា​ន! ឡាន Range Rover ដែល​ចាក់សាំង​រួច​ដាក់​មេ​ប្រូច អស់២ម្ចាស់​កា​រ៉ា​ស់ ពេលនេះ​ចាប់បាន​ហើ​យ គឺជា…

មហាជននៅលើបណ្តាញសង្គម ពិតជាសម្តែងការហួសចិត្ត និងនាំគ្នាស្អប់យ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូម្ចាស់ការ៉ាស់សាំងចំនួន ២ កន្លែង បានបង្ហោះឲ្យឃើញឡាន Rang Rover តែមួយ ចាក់សាំងរួច ដាក់មេប្រូចមិនទូទាត់លុយ ដោយម្នាក់ៗបានរិះគន់ដាក់ឲ្យធ្ងន់ៗថា «ជិះឡានថ្លៃ តែចរិកថោកណាស់»។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺថាពេលនេះ ត្រូវបានដឹងហើយ តាមពិត អ្នកបើកឡានទំនើប Range Rover នោះ គឺជាចោរលួចឡានប៉ុណ្ណោះ ដែលទើបតែត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនបានកាលពីប៉ុន្មានម៉ោងមុន បន្ទាប់បើកគេចខ្លួនទៅដល់ខេត្តបន្ទាយមានជ័យ។

នេះបើតាមមានព័ត៌មាន​​លើ​បណ្តាញ​សង្គម បានឲ្យដឹងថា ស្របពេលដែលម្ចាស់ការ៉ាស់សាំងទាំងពីរ បានបង្ហោះសារឲ្យឡានទំនើបខាងលើចូលខ្លួនមកទូទាត់លុយ ខណៈម្ចាស់ឡានក៏បានប្តឹងសមត្ថកិច្ច ហើយទីបំផុត កម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្តប្រចាំគោលដៅខេត្តបន្ទាយមានជ័យ ធ្វើការស្ទាក់ឃាត់បានតែម្តង ក្រោយរូបគេបានលួចរថយន្តស៊េរីទំនើបនេះ ពីការ៉ាស់ជួសជុលបាញ់ថ្នាំរបស់មេជាងខ្លួននៅភ្នំពេញ ហើយបានបើកតាមផ្លូវភ្នំពេញ កំពង់ធំ សៀមរាប ដល់ខេត្តឧត្តរមានជ័យ មកចាក់សាំងនៅឃុំរហាល ស្រុកព្រៈនេត្រព្រៈ ចាក់សាំងហើយអត់លុយអោយគេ បើករថយន្តរត់ទិសដៅមកក្រុងសិរីសោភ័ណ តែម្តង។

ជនសង្ស័យមានឈ្មោះ ទូ គី​ម ​​អាយុ​ ៣៣ ​ឆ្នាំ ​រស់នៅ​ភូមិ​១៣ ខ​ណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ បានលួចរថយន្តមេជាងរបស់ខ្លួនម៉ាក Range Rover ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ 2B​T-5818 ចេញពី​កា​រ៉ា​សជួសជុល​ និង​បាញ់ថ្នាំ​រថយន្ត​មួយ​កន្លែង ​នៅរាជធានីភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៣៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×