Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​ណាស់! ឈប់​ឡាន បើកភ្លើង​ហ្វា​កណ្តាល​មុខ​ម្ចាស់ផ្ទះ​ខុសហើយ ថែមទាំង​​ស្រែក​គំ​រា.ម​បា.ញ់​ក្បាល​គេ​ទៀត អាណិត​តែ​ប្រពន្ធ ឃាត់​ប្តី​ផង បីកូន​ផង

ខុសគឺខុស! ភ្លើងហ្វាមិនមែនចេះតែប្រើទេ ព្រោះថាពេលខ្លះ វាធ្វើឲ្យចាំងភ្នែកអ្នកជិះ ស្ទើរធ្លាក់ផ្លូវ ឬ ចូលជង្ហុករងគ្រោះថ្នាក់ក៏មានដែរ ព្រោះមើលផ្លូវមិនឃើញ! ហើយការអធ្យាស្រ័យ ក៏វាមានព្រំដែនផងដែរ! ហេតុនេះបើចង់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ភ្លើងហ្វា អាចប្រើពេលវេលាណាមួយ ទៅរៀននៅសាលាបើកបរបន្ថែមបាន។

តាមរយៈការលើកឡើងនេះ គឺថ្មីៗនេះមានរឿងដ៏ហួសចិត្តខ្លាំងបំផុតមួយ ដែលបុរសម្នាក់បើកឡានទំនើបពាក់ផ្លាកលេខ ភ្នំពេញ 2BG-9422 រួមដំណើរជាមួយគ្រួសារ (ម្តាយ និងប្រពន្ធកូន) ទៅឈប់ចតមុខផ្ទះគេហើយ ថែមទាំងបើកភ្លើងហ្វាចាំងដាក់មុខម្ចាស់ផ្ទះ ដែលកំពុងអង្គុយហូបជុំគ្រួសារខាងក្នុងក្បែររបងផ្ទះ លុះទៅប្រាប់ស្រួលបួលថាកុំឲ្យបើកភ្លើងហ្វា ស្រាប់តែផ្ទុះកំហឹងច្រឡោតខឹង ប្រើប្រាស់សម្តីដ៏ឈ្លើយ និងគំរាមយកកាំភ្លើងបាញ់ក្បាលទៀតផង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Makara FT Kem បានបង្ហោះវីដេអូនៃហេតុការណ៍ និងសម្តែងការហួសចិត្តយ៉ាងខ្លាំងថា៖ «មិនយល់ថាមានឡានជិះប៉ុណ្ណឹងដែរ តែចរិកថោករកអ្វីមកប្រដូចគ្មាន ឈប់ឡានហើយបើកភ្លើងហ្វាកណ្តាលមុខម្ចាស់ផ្ទះគេហើយ ស្រែកគំរាមបាញ់ក្បាលគេទៀត»។

តែអ្វីដែលធ្វើឲ្យមហាជនជាច្រើន សម្តែងនូវក្តីអាណិតអាសូរជាខ្លាំងនោះ គឺប្រពន្ធរបស់បុរសជាប្តីចរិកដ៏ទំនើងមិនដឹងខុសរូបនោះ ដោយរូបនាងបានឆ្លេឆ្លាព្យាយាមឃាត់ប្តីផង បីកូនផង កុំឲ្យប្តីឈ្លោះតមាត់ជាមួយគេអី ព្រោះនាងបានដឹងពីកំហុសមួយនេះរួចទៅហើយ។

ទន្ទឹមនឹងនេះផងដែរ អ្នកលេងបណ្តាញសង្គមម្នាក់ ក៏មានមតិយោបល់ទូន្មានដ៏ល្អ ផ្ញើជាសារដាស់តឿនទៅដល់បុរសរូបនេះឲ្យបោះបង់ចរិកដ៏អាក្រក់នេះចេញទៅ ដោយបានរៀបរាប់ដ៏មានអត្ថន័យថា៖ «បងមានឡានទំនើប បងមានកាំភ្លើង ខ្ញុំគិតថាបងប្រហែលជាអ្នកមានមុខមាត់ក្នុងសង្គមម្នាក់ដែរហើយ តែសូមបងយកធម៌ដាក់ខ្លួន (ខន្តី) ខឹងខុស ខឹងខាត កុំសម្រេចអ៊ីចឹងពេលខឹង ព្រោះអាចនាំផលអាក្រក់មកលើខ្លួនបង ក៏ដូចជាក្រុមគ្រួសារបងដែរ ពួកគាត់គ្មានកំហុសទេ កុំអោយពួកគាត់ក្លាយជាជនរងគ្រោះ ព្រោះទង្វើបងមួយពព្រិចភ្នែកមិនបានគិតវែងឆ្ងាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×