សារព័ត៌មានថៃដែលបានដកស្រង់សម្តីពីមន្ត្រី ដោយនិយាយថា ក្មេងបាល់ទាត់ទី៦ ត្រូវបានសង្គ្រោះដោយសុវត្ថិភាពជាបន្តទៀតហើយ និងត្រូវបានដឹកចេញពីច្រករូងភ្នំ Tham Luang ដោយរថយន្តសង្គ្រោះបន្ទាន់ និងផ្ទេរបន្តតាមឧទ្ធម្ភាគចក្រ ដើម្បីដកឆ្ពោះទៅកាន់មន្ទីរពេទ្យ ក្នុងខេត្តឈៀងរ៉ៃ ។
ពីកន្លែងកើតហេតុ អ្នកសារព័ត៌មាន Zing លោក Vu Manh បាននិយាយថា ប្រធានក្រុមប្រតិបត្តិសង្គ្រោះលោក Narongsak នឹងធ្វើសន្និសីទកាសែតនៅវេលាម៉ោង ៩ និង០០ នាទី យប់នេះ ។
លោក Narongsak Osottanakorn អតីតអភិបាលខេត្តឈៀងរ៉ៃ និយាយថា លោកបានជួបក្មេងៗត្រូវបានជួយសង្គ្រោះទាំងនោះ ហើយពួកគេមានសុខភាពល្អទាំងអស់គ្នាផងដែរ ។ បេសកកម្មសង្គ្រោះជាបន្តបន្ទាប់ នឹងចាប់ផ្តើមប្រហែលពី ១០ ទៅ ២០ ម៉ោងទៀត ខណៈក្រុមសង្គ្រោះកំពុងរៀបចំឧបករណ៍សង្គ្រោះ ។
Reuters បានដកស្រង់សម្តីសមាជិកជាន់ខ្ពស់ នៃពេទ្យជើងទឹកថៃ ក្នុងអំឡុងប្រតិបត្តិការសង្គ្រោះ ដោយនិយាយថា ក្មេងប្រុស៦នាក់ដំបូង ត្រូវបាននាំយកចេញពីក្នុងរូង Tham Luang ។
សូមបញ្ជាក់ទៀតថា អ្នកមុជទឹកកំពូលជំនាញៗអន្តរជាតិ ៩០ នាក់ និងថៃ ៤០ នាក់ បាននិងកំពុងចូលរួមក្នុងប្រតិបត្តិការសង្គ្រោះក្មេងជាបន្តបន្ទាប់ទៀត នាពេលខាងមុខនេះ ៕ ឧត្តម