តាម AFP នៅថ្ងៃ៨ខែកក្កដានេះសមត្ថកិច្ចហ្វ៊ីលីពីនបានដំណើរការស៊ើបអង្កតករណីធ្វើឃាតអភិបាលរងក្រុងម្នាក់នៅក្បែររដ្ឋធានីម៉ានីល។
លោកឥស្សរជននយោបាយហ្វីលីពីន៣រូប ដែលត្រូវធ្វើឃាតក្នុងសប្ដាហ៍កន្លងមក Antonio Halili, Ferdinand Bote, Alexander Lubigan
នេះគឺជាការវាយប្រហារលើកទី៣ហើយរបស់ពួកខ្មាន់កាំភ្លើងដែលពុំទាន់ដឹងច្បាស់អត្តសញ្ញាណសំដៅមន្ដ្រីដឹកនាំតាមខេត្តក្រុងក្នុងអំឡុងមួយសប្ដាហ៍។
មុននោះកាលពីថ្ងៃទី៣កន្លងមក ពួកឃាតករដែលពុំទាន់ដឹងច្បាស់អត្តសញ្ញាណបានធ្វើឃាតអភិបាល General Tinio លោក Ferdinand Bote កណ្ដាលថ្ងៃនៅទីក្រុង Cabanatuan ។
ក្នុងពេលនោះ លោក Antonio Cando Halili អភិបាលទីក្រុងTanauan នាខេត្ត Batangas ភាគនិរតីហ្វីលីពីន អ្នកដែលស្ថិតក្នុងបញ្ជីនៃមន្ដ្រីត្រូវបានចោទប្រកាន់ថាមានទាក់ទិនដល់គ្រឿងញៀនក៏ត្រូវបានសម្លាប់កាលពីថ្ងៃ២ខែកក្កដាកន្លងមកពេលគោរពទង់ជាតិ។
មកទល់ពេលនេះ ប៉ូលិសពុំទាន់រកឃើញសញ្ញានៃការពាក់ព័ន្ធចំពោះការធ្វើឃាតទាំងបីនៅឡើយទេ៕
សូយន