នៅថ្ងៃទី៨កក្កដាម្សិលមិញនេះ យន្ដហោះពាណិជ្ជកម្មចិនមួយបានចុះចតបន្ទាន់នៅព្រលានយន្ដហោះ Chubu ភាគកណ្ដាលប្រទេសជប៉ុនព្រោះតែខ្វះប្រេងឥន្ធនៈ។
ព្រលានយន្ដហោះChubu
ជប៉ុនឱ្យដឹងថា យន្ដហោះ Boeing 737 ដែលចេញដំណើរពីតៃប៉ិ, តៃវ៉ាន់(ចិន) បានស្វែងរកវិធីចុះចត៣លើកនៅព្រលានយន្ដហោះ Toyama តែត្រូវបរាជ័យ ព្រោះចន្ដខ្យល់មិនស្ថិរភាព។
បន្ទាប់មកដោយប្រេងឥន្ធនៈជិតអស់ យន្ដហោះបានផ្លាស់ប្ដូរទៅចុះចតនៅព្រលានយន្ដហោះ Chubu វិញ។
បច្ចុប្បន្នពុំទាន់មានរបាយការណ៍ណាមួយចំពោះអ្នកដំណើរ១៥៥នាក់ ព្រមទាំងក្រុមហោះហើរ ក៏ដូចជាយន្ដហោះទេ ប៉ុន្ដែសមត្ថកិច្ចជប៉ុនចាត់ទុកថានេះជាករណីមិនធម្មតា ហើយពួកគេបានចាត់ភ្នាក់ងារ២រូបធ្វើការស៊ើបអង្កេតករណីនេះ៕
សូយន