ក្នុងជំនួបនេះ ប្រមុខការទូតអាមេរិកអះអាងថា អាមេរិកលើកតម្កើងនិងមានបំណងបង្កើនបន្ថែមទំនាក់ទំនងសហប្រតិបត្តិ្កការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ។គូរកត់សម្គាល់ថា លោកPompeo បានជួបជាមួយមេដឹកនាំវៀតណាមភ្លាមពេលទៅដល់ប្រទេសនេះ ក្នុងដំណើរទស្សនកិច្ចពីថ្ងៃ៨-៩ ខែកក្កដា។
អគ្គលេខាបក្សវៀតណាម Nguyễn Phú Trọng និងប្រមុខការទូតអាមេរិកPompeo
ប្រមុខការទូតអាមេរិក ឱ្យដឹងថាៈ អាមេរិកគាំទ្រសេរីភាពនាវាចរណ៍និងដោះស្រាយដោយសន្ដិភាពចំពេះបណ្ដាជម្លោះនិងការខ្វែងគំនិតគ្នានៅសមុទ្រចិនខាងត្បូងលើមូលដ្ឋានច្បាប់អន្ដរជាតិ គាំទ្រតួនាទីស្នូលរបស់អាស៊ានៅតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក បន្ដសកម្មជំរុញដំណើរការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាន់ខ្ពស់កន្លងមក។អាមេរិកក៏នឹងបន្ដគាំទ្រវៀតណាមក្នុងការស្ដារផលវិបាកនៃសង្គ្រាម។
អគ្គលេខាបក្សវៀតណាម Nguyễn Phú Trọng បានស្នើឱ្យប្រទេសទាំងពីរបន្ដលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្ដិការដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ហើយបន្ដធ្វើការអភិវឌ្ឍដើម្បីការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។
ថ្ងៃទី៩កក្កដានេះ ប្រមុខការទូតអាមេរិកនឹងបន្ដជួបជាមួយនាយករដ្ឋមន្ដ្រីវៀតណាមNguyễn Xuân Phúc ហើយនឹងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាមPhạm Bình Minh ៕
សូយន