Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ភ្លើង​ទើប​មាន​ផ្សែង! ក្រោយ​អ្នកលក់​ចេញមុខ​បកស្រាយ ខ្លួន​មិនបាន​កោរ​សូម្បី១រៀល ស្រាប់តែ​ខាង​គ្រួសារ​ទៅលេង​កែប បញ្ចេញ​ការពិត​ថា…

រឿងរ៉ាវរវាងអ្នកលក់នៅកែប និងគ្រួសារមួយទៅលេងថ្ងៃចូលឆ្នាំ កាលពីពេលថ្មីៗនេះ ដែលបានចោទប្រកាន់ថា អ្នកលក់រកស៊ីកោរមិនដាក់ទឹក (ពេលអូសដៃចូលប្រាប់តម្លៃផ្សេង ដល់ពេលគិតលុយ បែរគិតតម្លៃផ្សេង១ទ្វេជាពីរ) គឺនៅតែជាប្រធានបទក្តៅ ដែលមហាជននៅលើបណ្តាញសង្គម កំពុងតាមដាន ខណៈអ្នកលក់ចេញមុខបកស្រាយ និងសូម្បីចង់ស្វែងរកមុខគ្រួសារនោះ ដើម្បីចូលមកតតាំងគ្នាតាមផ្លូវច្បាប់ ដោយអះអាងថា ខ្លួនមិនបានលក់កោរទេ ព្រោះគ្រួសារនោះពុំបានហូបអីអស់មួយរៀល។

ទាក់ទងរឿងនេះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ គណនីហ្វេសប៊ុកឈ្មោះ SaMuth Tuoch ដែលបានអះអាងថា អ្នកដំណាក់ចង្អើរ ខេត្តកែប ដែរ បានបង្ហោះវីដេអូគ្រួសាររបស់គាត់បញ្ចេញកំហឹងទៅកាន់អ្នកលក់ និងបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ «បងប្អូនណាចង់ចូលហូបអីនៅកែប សូមបញ្ជាក់តម្លៃឲ្យច្បាស់បើមិនដូច្នោះទេ ទ្វេមួយជាពីរមិនដូចពាក្យយើងនិយាយទេ។ ដូចរឿងមួយនេះពេលយើងទៅដល់អូសដៃយើងទៅអង្គុយគាត់និយាយផ្សេង ពេលដែលគិតលុយគាត់គិតផ្សេង ខុសពាក្យដែលយើងនិយាយមុន សូមបងប្អូនប្រុងប្រយ័ត្នតំបន់ទេសចរណ៍កែប»។

ក្រោយគណនីខាងលើ បានបង្ហោះរឿងនេះឡើង ឃើញថាមានអ្នកលេងបណ្តាញសង្គមជាច្រើន ដែលធ្លាប់ជួបករណីដ៏ហួសចិត្តបែបនេះ បានទទួលស្គាល់ថា អ្នកលក់នៅកែបមួយចំនួន គឺពិតជារកស៊ីកោរភ្ញៀវអ៊ីចឹងមែន។ ជាក់ស្តែង បងប្អូនដែលបានស្គាល់រសជាតិអ្នកលក់នៅទីនោះធ្វើស៊ី បានប្រាប់ឲ្យដឹងថា៖ «កាលខ្ញុំទៅលេងក៏ចឹងដែរ តម្លៃតូបព្រមព្រៀងគ្នាក្នុងតម្លៃហ្នឹង ពេលគិតលុយនិយាយតម្លៃផ្សេង ហើយធ្វើជានិយាយថាមេអត់ចុះទៀតទេបង។ ចុះកាលខាងដើមហេតុអី ព្រមព្រៀងជាមួយភ្ញៀវក្នុងតម្លៃប៉ុន្នឹង ហើយពេលគិតលុយម៉េចគិតផ្សេងចឹង?, ថ្ងៃមុនខ្ញុំអាឡៃរវល់និយាយថ្លៃតូបជាមួយម្ចាស់តូបអត់ទាន់ត្រួវគ្នា ប្តីខ្ញុំគាត់ក៍ទៅអង្អុយអង្រឹងគេ ម្ចាស់តូបទាថ្លៃអង្រឹង 60000រៀល ហួសចិត្ត ម្ចាស់តូបទាថ្លៃតួបមួយ 30 ដុល្លារ ខ្ញុំអត់អង្គុយចឹងគេយកថ្លៃអង្រឹង ខ្ញុំខ្ចិលនិយាយអោយអស់ 60000រៀល អីឡូវខានទៅលេងបីឆ្នាំហើយ លឺឈ្មោះខេត្តកែបស្អប់តាហ្មង»។

ទោះជាយ៉ាងណា ក្រោយព័ត៌មាននៃរឿងនេះបានផ្ទុះឡើង ស្រាប់តែស្រ្តីម្ចាស់តូប បានចេញមុខផ្តល់បទសម្ភាសន៍មួយ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនថា គាត់ពុំបានកោរ ដូចអ្វីដែលគ្រួសារនោះបានបង្ខូចបង្កាច់ទេ ព្រោះពួកគេពុំបានហូបអីអស់មួយរៀលផងហ្នឹង ដោយគាត់បាននិយាយហាក់ស្លូតបូតក្នុងនាមជាជនរងគ្រោះបែបនេះថា «កុម្ម៉ង់ម្ហូបខ្ញុំ២មុខ អត់យកវិញហើយ អត់ឲ្យលុយខ្ញុំហើយ ជេរខ្ញុំម៉ាឆ្អែតហើយ ទៅបង្ហោះថាខ្ញុំកោរទៀត…»។ ស្រ្តីអ្នកលក់ ក៏បាននិយាយថា គ្រួសារនោះមិនមែនជាពលរដ្ឋដំណាក់ចង្អើរ មិនដឹងមកពីខាងខេត្តណានោះទេ ខណៈគេស្តាប់សំឡេងដឹងថា ជាសំឡេងអ្នកខេត្តកំពតយ៉ាងច្បាស់។

ជាការពិតណាស់ ប្រសិនបើគ្មានភ្លើង ក៏គ្មានផ្សែងនោះដែរ មិនមែនអ្នកទៅចូលហូបណា ចង់ទៅបង្ករឿង និងបង្ខូចបង្កាច់នោះទេ (និយាយនេះមិនមែនកាន់ជើងអ្នកទៅចូលហូបទេ)។ ជាក់ស្តែង បើតាមគណនីហ្វេសប៊ុកឈ្មោះ Tuoch Sreyleak បានប្រាប់ឲ្យដឹងថា៖ «បងអ្នកលក់ម្នាក់មកប្រាប់ថា សាច់តម្លៃមាន6ម៉ឺននិង8ម៉ឺន​ គេក៏អូខេ​ តែអ្នកលក់ម្នាក់មកទៀតថា 8ម៉ឺននិង10ម៉ឺ​ន​ ចឹងមិនអោយគេថាយើងនិយាយខុស​? ហើយឆ្លៀតនិយាយថាបើមិនមានលុយខំមកស៊ីដែរ? ប្រើភាសាហ្នឹងដាក់ភ្ញៀវ? សមហេតុសមផលអត់បង? ហើយថាគេតថ្លៃហើយមិនទិញ​ សុទ្ធតែថាម្ហូបហ្នឹងសល់ចោលអោយគ្នាអោយកូនចៅស៊ីទៅ​ និងម៉េចវិញ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×