Umaima បានជួបប្ដីរបស់ខ្លួនកាលពី១៣ឆ្នាំមុន ពេលនោះគាត់ជាជាងជួសជុលរថយន្ដម្នាក់។ ប៉ុន្ដែពេលនេះស្វាមីរបស់Umaima គឺជាទាហានម្នាក់របស់អង្គការ IS ។បន្ទាប់ពីពួក IS បាក់ទ័ពរត់ចោលតំបន់ជាច្រើននៅអ៊ីរ៉ាក់ និងស៊ីរីUmaima ជាស្ដ្រីម្នាក់ក្នុងចំណោមស្ដ្រីភរិយាពូកភេរវករជាច្រើននាក់ដែលបានដាក់ពាក្យសុំលែងលះ។
ស្ដ្រីអ៊ីរ៉ាក់ម្នាក់កំពុងពកូននៅវិថី Mosu
វាពុំមែនជាការសម្រេចចិត្តងាយស្រួលទេ ព្រោះស្ដ្រីមេម៉ាយត្រូវរងការប្រមាថពីពលរដ្ឋក្នុងភូមិ ហើយនាងក៏បានគិតដល់ការដែលកូនបីនាក់នឹងគ្មានឳពុក។ ប៉ុន្ដែនាងបានសម្រេចចិត្តធ្វើជាម្ដាយផង ឳពុកផង ព្រោះតាមនាងនោះ មនុស្សដែលជាប្ដីគេតែបែរជាមិនគោរពជីវិតខ្លួន និងក្រុមគ្រួសារ តើវាមានតម្លៃអ្វីទៅ។
Fatima អាយុ៣៥ឆ្នាំ ក៏ដូចជា Umaimaដែរ នាងកំពុងខិតខំធ្វើការលែងលះប្ដីដែលជាភេរវករ។ Fatima ឱ្យដឹងថា នាងពុំនឹកស្មានដល់ថាប្ដីរបស់នាងរត់ទៅចូលរួមជាមួយពួក IS ហើយបានត្រូវចាប់ខ្លួនកាលពី៣ឆ្នាំមុន។ ហើយខ្ញុំពិតជាភ័យខ្លាចត្រូវគេចោទប្រកាន់ថាគាំទ្រលទ្ធិភេរវកម្ម ហេតុនេះឯងជាមូលហេតុដែលខ្ញុំត្រូវដាក់ពាក្យសុំលែងលះ។
នៅមានស្ដ្រីជាច្រើនទៀតបាននិងកំពុងដាក់ពាក្យលែងលះអំពីអតីតស្វាមីខ្លួន មូលហេតុចម្បងគឺពួកគេស្ទើរតែទាំងអស់តែងពុំបានដឹងថាដៃគូជីវិតរបស់ខ្លួនត្រូវបានពួក IS លាងខួរក្បាល ហើយបោះបង់អាជីព ការទទួលខុសត្រូវចំពោះក្រុមគ្រួសារ រត់ទៅចូលរួមជាមួយពួកភេរវករ។
តាមអនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌អ៊ីរ៉ាក់ Hussein Jassem ពាក្យសុំលែងលះរបស់ភរិយាពួកភេរវករបានកើនឡើងយ៉ាងខ្លាំងក្លាក្នុងអំឡុងពេលបីខែកន្លងមកនៅគ្រប់ទីកន្លែងពាសពេញប្រទេសនេះ៕
សូយន