Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសថៃ បើកយុទ្ឋនាការស្វែងរក Miss Grand Thailand 2023កាន់តែក្តៅឡើង

បណ្តាស្រីស្អាតខ្ទង់៨០រូប មកពីខេត្តក្រុងនានា ជុំវិញ ប្រទេសថៃ បានមកជួបជុំគ្នា បង្ហាញទេពកោសល្យរៀងៗខ្លួន ឆ្ពោះរកភាពលេចធ្លោ ពីសំណាក់ អ្នកឃ្លាំមើល និងអ្នកជំនាញសិល្បៈ។ ច្រើនវគ្គមកហើយបានបង្ហាញលើវេទិកា ថែមទាំងមានការផ្សាយបន្តផ្ទាល់ឲ្យហ្វេនៗនៅប្រទេសថៃ បានតាមដានទស្សនា និងហ្វេនៗនគម្ពុជា ក៍បានដឹងផងដែរ។ ។

បណ្តាស្រីស្អាតរៀងស្វែលៗទាំងនោះ មានភាពទាក់ទាញម្យ៉ាងៗម្នាក់ៗ ហើយមានការរំលេចនូវភាពក្លាហានស្វាហាប់មិនចាញ់គ្នានោះទេ។ ឆ្លងកាត់ប៉ុន្មានវគ្គ កន្លងមកនេះ បវរកញ្ញា មកពីខេត្តក្រុងមួយចំនួន ឃើញថា ទាញបានការកត់សម្គាល់ច្រើនពី មហាជនអ្នកទស្សនា មាន ឈៀងម៉ៃ ត្រាច ឈុនបុរី ក្រុងថេប ក្រាក់ប៊ី ជាដើម។ យ៉ាងណានៅមានជើងខ្លាំងផ្សេងទៀត ក៍ក្លាហាន មិនអន់ដែរ ព្រោះលទ្ឋផលមិនទាន់ដឹងថាអ្នកណាជាតួឯកពិតប្រាកដ គ្រងមកុដដ៍មានតម្លៃនេះបាន។

នារីដ៍ស្រស់ស្អាត មកពីខេត្តក្រុងនានាក្បែរជាង៧០រូប បានមកផ្តុំគ្នា សម្តែង និងប្រើភាពជឿជាក់រៀងៗខ្លួន ដើម្បីប្រជែងយកភាពលេចធ្លោ អោយគណៈកម្មាការវាយតម្លៃ។ ពេលនេះការប្រកួតបាន ប្រព្រឹត្តិទៅ ជាបន្តបន្ទាប់ យ៉ាងទាក់ទាញក្រោមការតាមដាន។ អ្វីដែលគេកំពុងតាមមើលគឺឈុតហែលទឹក របស់បវរកញ្ញានីមួយៗ ពិតជាស្លៀកចេញមកសិចសុី ទាំងអស់គ្នាកាន់តែធ្វើអោយពិបាកវិនិច្ឆ័យ។

ប្រទេសថៃ កំពុងបើកដំណើរការប្រកួត រកម្ចាស់មកុដរដូវកាលថ្មី MGT2023 យ៉ាងស្វិតស្វាញ ហើយបានឆ្លងកាត់ច្រើនវគ្គកន្លងមកហើយ ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ អ្នកទស្សនា។ ឯបេក្ខភាពប្រកួតប្រជែងឃើញថាមានការទាក់ទាញ និងវ័យឆ្លាតម្យ៉ាងម្នាក់។ពេលនេះបានចូលដល់ការបង្ហាញឈុត ប៊ីគីនីហែលទឹក ហើយនិង ចូលដល់ឈុតតំណាងជាតិ នៃខេត្តក្រុងនានា ជូនអ្នកតាមដាន។ ពីមួយវិញ្ញាសាទៅមួយវិញ្ញាសាឃើញថា បវរកញ្ញា នីមួយៗ បានយកចិត្តទុកដាក់លើ ការងារ ដើម្បីអោយអ្នកដាក់ពិន្ទុ បានវាយតម្លៃ និងមើលពីទេពកោសល្យ។ ចំពោះឈុតហែលទឹក រំលេចដោយពណ៌ត្រួយចេកឃើញថា បវរកញ្ញានីមួយៗចេញរាងស្រស់ស្អាតយ៉ាងសិចស៊ី។

ការប្រកួតMiss Grand កំពុងតែទទួលបាន នូវភាពទាក់ទាញ បណ្តាប្រទេសនានាជុំវិញពិភពលោក រាប់ទាំងកម្ពុជាយើងផងដែរ។ កម្មវិធីដ៍ល្បីនេះ បង្កើតឡើងដោយប្រទេសថៃ ហើយមានការកំណត់នូវវិញ្ញាសាសំខាន់ៗ ដើម្បីស្វែងរកអ្នកវ័យឆ្លាតតាមរដូវកាល។ ចំពោះកម្ពុជាយើងក៍កំពុងទទួលបាន ចំណាប់អារម្មណ៍ខ្លាំងនិង សម្បូរអ្នកតាមដានមិនអន់ជាងគេនោះឡើយ។ ឆាប់ៗនេះ កម្ពុជាក៍ត្រៀមរៀបចំរកបេក្ខភាពថ្មីសម្រាប់ឆ្នាំ២០២៣នេះ ដោយថែមទាំង ប្តូរអ្នករៀបចំថ្មី ទម្រង់ថ្មី ដែលគេស្គាល់ថា ជាតារាអនឡាញ និងជាអតីត តារាម៉ូឌែល អ្នកនាង អ៊ឹម សុគន្ឋា។ ចំពោះឆ្នាំនេះ កម្ពុជារំពឹងរើសបាន នារីឈ្លាស់វៃ ឆ្លាតជាងគេម្នាក់ គ្រងមកុដ ហើយសាងបានភាពល្បីល្បាញ លើឆាកអន្តរជាតិ ក្នុងដំណើរជែងមកុដធំ នាប្រទេសវៀតណាមជាអ្នករៀបចំ៕ រក្សាសិទ្ធដោយ ៖ ឧត្តម

×