Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួបគ្នាលើកដំបូង បុរស​ម្នាក់​ផ្អើល​ស្ទើរ​រត់ចេញ​ពី​ភោជនីយ​ដ្ឋាន បន្ទាប់​បានឃើញ «មុខមាត់​ពិត» របស់​មិត្ត​ស្រី ណាត់ជួប​តាម​អន​ឡាញ

ពិតណាស់ មនុស្សជាច្រើនតែងតែជ្រើសរើសបង្កើតមិត្តភាព តាមរយៈកម្មវិធីអនឡាញ ដើម្បីពង្រីកទំនាក់ទំនងរបស់ពួកគេ សូម្បីតែស្វែងរកដៃគូស្នេហាតាមអ៊ីនធឺណិត។ ប៉ុន្តែអ៊ិនធឺណិតមិនមែនជាពិភពពិតទេ ដូច្នេះតែងតែមានឧបទ្ទវហេតុ និងការបោកប្រាស់ជាច្រើន រូបភាព និងព័ត៌មានដែលយើងឃើញនៅលើអ៊ីនធឺណិត គឺមិនច្បាស់ដូចនៅក្នុងជីវិតពិតនោះទេ។

ជាក់ស្តែង ដូចរឿងមួយនេះជាឧទាហរណ៍ ស្ត្រីឈ្មោះ Zhengmei អាយុ ៣២ឆ្នាំ រស់នៅក្នុងទីក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន បានប្រើប្រាស់កម្មវិធីណាត់ជួបដើម្បីស្វែងរកស្នេហា និងអាពាហ៍ពិពាហ៍។ នៅក្នុងការពិពណ៌នារបស់នាង, Zhengmei ក៏បានសរសេរថា៖ “ខ្ញុំសង្ឃឹមថានឹងរៀបការ នៅក្នុងឆ្នាំនេះ”។ នេះ​បង្ហាញ​ថា នាង​ហាក់​មាន​ភាពជឿជាក់ខ្លាំង​ក្នុង​រឿង​ស្នេហា ហើយ​ចង់​រៀប​ការ ​ប្រសិន​បើ​រក​បាន​មនុស្សប្រុសដែលខ្លួនពេញចិត្ត។

ក្នុង​គណនី​បណ្ដាញ​សង្គម​របស់​នាង, Zhengmei តែងតែបង្ហោះរូបថត Selfie ដែលបង្ហាញថា នារីម្នាក់នេះស្អាត និងទាក់ទាញ មានស្បែកសស្អាត មុខស្អាតគួរឲ្យស្រលាញ់។ កន្លែងដែលមានលក្ខណៈពិសេសបន្ថែមនោះ គឺរូបរាងក៏ស្អាត និងស្ដើងផងដែរ។ បើមើលតែរូបថតតាមអនឡាញ គ្រប់គ្នាស្មានថា នាងមានអាយុជាង ២០ ឆ្នាំប៉ុណ្ណោះ ដោយជឿថានាងមានអាយុ ៣២ ឆ្នាំ នោះទេ។

ពេលនោះ បុរសម្នាក់ក៏បានជួប Zhengmei នៅលើកម្មវិធីណាត់ជួប។ គូស្នេហ៍​មួយ​គូ​នេះ​បាន​​ជជែកសាសង​គ្នា​លេង រហូត​មាន​អារម្មណ៍ថា​ចុះសម្រុង​គ្នា​ខ្លាំង​ ជាពិសេសនៅពេល​ដែលបុរស​នោះ​បាន​រក​ឃើញរូបរាង​របស់ Zhengmei ដូច្នេះ​គាត់​ក៏​ប្រញាប់​សុំ​ស្នេហ៍តែម្តង។

ក្រោយ​ស្រឡាញ់​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​រយៈ​ បុរស​រូប​នេះ​អន្ទះសា​ចង់​ជួប​នាង Zhengmei ក្នុង​ជីវិត​ពិតជាខ្លាំង ហើយអ្នក​ទាំង​ពីរ​ក៏គិត​ចង់​រៀប​ការ​ដូច​គ្នាផងដែរ។ ដូច្នេះហើយ អ្នក​ទាំង​ពីរ​បាន​ណាត់​ជួប​គ្នា​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង Nanjing។

នឹកស្មានមិនដល់ ពេលឃើញមុខគ្នាលើកដំបូង ខាងប្រុសពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅនឹងរូបសម្រស់ពិតរបស់ Zhengmei ព្រោះថា ជំនួស​ឱ្យ​ស្រី​ស្អាត​គួរ​ឱ្យ​ស្រលាញ់នៅក្នុងរូបថត​ គឺរូបរាងរបស់ Zhengmei បង្ហាញថាជាមនុស្សស្រីធម្មតាម្នាក់ ដែលមិនត្រឹមតែមានរូបរាងធាត់ប៉ុណ្ណោះទេ តែថែមទាំងមានស្បែកខ្មៅ ច្រមុះធំទៀតផង ពោលគឺលក្ខណៈពិសេសនៅលើមុខរបស់នាង ក៏ខុសប្លែកឆ្ងាយពីក្នុងរូបថត ដែលធ្វើឲ្យបុរសនោះលាន់មាត់ថា “នាងមើលទៅចាស់ជាង១០ឆ្នាំ”។

ទោះជាយ៉ាងណា បុរសនោះ នៅតែបង្ហាញការអត់ធ្មត់ បន្តការណាត់ជួបគ្នារហូតចប់ ប៉ុន្តែ បន្ទាប់ពីបែកគ្នា វិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន បុរសនោះ ក៏បានឈប់ទាក់ទងជាមួយនាង Zhengmei ព្រោះតែគាត់មិនអាចទទួលយកភាពខុសគ្នាដ៏ខ្លាំង រវាងរូបរាងរបស់នាងតាមអ៊ីនធឺណិត និងក្នុងជីវិតពិតបែរជាបែបនេះទៅវិញ។

រឿងរ៉ាវ​ខាងលើ​បាន​ធ្វើ​ឱ្យផ្ទុះ​កក្រើក​ក្នុង​សង្គម​អន​ឡាញ​ ដោយ​មាន​មតិ​ចម្រុះ​។ មនុស្សជាច្រើន បានរិះគន់នាង Zhengmei បោកប្រាស់ និងចំអកថា៖ «ចាញ់បោកគ្រប់បែបយ៉ាង»​, «ខ្ញុំអាយុ៣២ឆ្នាំទេ តែក្នុងជីវិតពិតខ្ញុំអាយុដូចអ្នកមីងអាយុ ៥២ឆ្នាំ» «នាងមិនមែនអាក្រក់មែន តែប្លែកពីរូបភាពលើអ៊ីនធឺណិត មិននឹកស្មានថា បុរសម្នាក់នេះតក់ស្លុតដល់ថ្នាក់នេះ «លើលោកនេះ អ្វីៗមិនគួរទុកចិត្តបំផុត គឺរូបភាពមនុស្សស្រីនៅលើអ៊ីនធឺណិតហ្មង…»។

តែយ៉ាងណា ក្នុងនោះ ក៏មានអ្នកការពារ Zhengmei ដោយបាននិយាយថា៖ «ពិត​ជា​មាន​ភាព​ខុស​គ្នា ប៉ុន្តែ​មិន​ច្រើន​ទេ សំខាន់​គឺ​ដោយសារ​ពន្លឺ និង​មុំ​នៃ​ការ​ថត» «មនុស្ស​ស្រី​គ្រប់​រូប​ឥឡូវ​​ប្រើ​កម្មវិធីជំនួយ ព្រោះតែ​ចង់​ស្អាត​ជាង», «រឿងស្នេហាសំខាន់បំផុត គឺចរិត និងគុណតម្លៃ មិនមែនរូបរាងនោះទេ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×