ប្រធានប្រតិបត្តិការសង្គ្រោះ ដើម្បីជម្លៀសក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេ ចេញពីរូងភ្នំ Tham Luang កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ប្រតិបត្តិការនេះបានទទួលជោគជ័យរហូតមកដល់ពេលនេះ ប៉ុន្តែ ភារកិច្ចនេះនឹងមិនត្រូវបានបញ្ចប់ទេ រហូតទាល់តែអ្នក«ចុងក្រោយ» បានចូលមកដល់ច្រកចូលរូងភ្នំតែម្តង ។ ប្រតិបត្ដិការជួយសង្គ្រោះត្រូវបានផ្អាករហូតមកដល់ថ្ងៃច័ន្ទនេះ ខណៈពេលដែលធុងខ្យល់ត្រូវបានដាក់ជំនួស ។
លោក Narongsak Osotthanakorn បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីយប់មិញថា ក្មេងប្រុស៤នាក់បួននាក់ត្រូវបានជួយសង្គ្រោះចេញ និងបញ្ជូនទៅមន្ទីរពេទ្យ Prachanukroh ក្នុងខេត្ត Chiang Rai ។
អ្នកទាំង៤ដំបូងគេ ដែលត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ក្នុងនោះគឺគ្រូបង្វឹករបស់ពួកគេឈ្មោះ Ekapol Chantawong អាយុ ២៥ ឆ្នាំ។ គាត់ត្រូវបានគេរាយការណ៍ថាត្រូវបាននាំយកចេញដំបូងគេ ដោយសារតែគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដោយសារតែគាត់បានផ្តល់អាហារផ្គត់ផ្គង់បន្តិចបន្តួចដល់កូនសិស្សទាំង១២នាក់ សុខចិត្តអត់ខ្លួនឯង បន្ទាប់ពីត្រូវជាប់គាំងនៅក្នុងរូងលិចទឹក ។
ក្មេងប្រុស ៩ នាក់ ដែលនៅពុំទាន់ជួយសង្គ្រោះចេញ នៅតែស្ថិតនៅកន្លែងដដែល ចម្ងាយប្រហែល ៥០០ ម៉ែត្រ ពីឆ្នេរ Pataya ។ លោកបាននិយាយថា ក្មេងប្រុស ៤ នាក់ ក្នុងចំណោមអ្នកទាំងនោះត្រូវបានជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ គឺមានសុវត្ថិភាព ។
កងទ័ពជើងទឹកថៃបាននិយាយនៅលើបណ្តាញហ្វេសប៊ុកនៅមុនម៉ោង ១០ យប់ថ្ងៃអាទិត្យថា «យប់នេះយើងអាចគេងបានយ៉ាងល្អ” ព្រោះប្រតិបត្តិការជួយសង្គ្រោះថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ ។
ប្រិយមិត្ត សូមរង់ចាំតាមដានហេតុការណ៍ជួយសង្គ្រោះក្មេងទាំង ៩ នាក់ផ្សេងទៀត នៅថ្ងៃនេះបន្តទៀត ៕ ឧត្តម
Two ambulances are seen leaving the cave – believed to be taking two of the boys to hospital
Follow live updates: https://t.co/rfRVGXGdEP pic.twitter.com/GPITx9JjOw
— BBC Breaking News (@BBCBreaking) July 8, 2018
BREAKING: Sky sources say a third boy is now almost out of the cave and fourth boy is also on route pic.twitter.com/zy1oqXX4Ar
— Sky News (@SkyNews) July 8, 2018
WATCH: From BBC Thai team>>
Rescue ambulance in action #thamluangcave #thamluang #ถ้ำหลวง #13ชีวิตติดถ้ำ #13ชีวิตรอดแล้ว #พาหมูป่ากลับบ้าน #ThailandCaveRescue pic.twitter.com/nma8Edu6n0— Howard Johnson (@Howardrjohnson) July 8, 2018