ថ្មីៗនេះ គូស្នេហ៍បរទេសមួយគូ ត្រូវបានគេចាប់បាន កំពុងរួមភេទនៅជាប់មាត់បង្អួចសណ្ឋាគារ ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំង។ ថ្វីត្បិតតែនេះជាកន្លែងឯកជនក៏ដោយ តែដោយសារតែការឆ្លុះនៃពន្លឺរវាងខាងក្នុង និងខាងក្រៅ បូកផ្សំនឹងបង្អួចកញ្ចក់ថ្លាៗ មនុស្សជាច្រើនបានឃើញទិដ្ឋភាពដ៏ក្តៅគគុកនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារមួយដែលមានទីតាំងនៅផ្លូវ Gran Via នៃរដ្ឋធានី Madrid ដែលជាផ្លូវដ៏ល្បីល្បាញបំផុតមួយ នៅក្នុងប្រទេសអេស្ប៉ាញ, ទីកន្លែងដែលមានមជ្ឈមណ្ឌលលក់ទំនិញ និងព្រឹត្តិការណ៍បញ្ចាំងភាពយន្តជាច្រើន។
នៅកណ្តាលផ្លូវដ៏មមាញឹកបំផុត ក្នុងទីក្រុង Madrid គូស្នេហ៍មួយគូ ត្រូវបានថតជាប់ក្នុងរូបភាពឯកជន និងសកម្មភាព «ដ៏ត្រេកត្រអាល» របស់ពួកគេ។ គូស្នេហ៍នេះត្រូវបានដឹងថា បានជួលបន្ទប់សណ្ឋាគារមួយនៅជាន់ទី២ ហើយបន្ទាប់មក ពួកគេក៏ចាប់ផ្តើមបង្កើតឈុតឆាក “ដ៏ពុះកញ្ជ្រោល” នៅក្បែរបង្អួចតែម្តង។ គួរបញ្ជាក់ផងដែរថា បង្អួចសណ្ឋាគារមានកញ្ចក់ថ្លា និងគ្មានវាំងននបិទបាំងនោះទេ។ វាជាវេលាពេលល្ងាចនៅខាងក្រៅ ប៉ុន្តែ ដោយសារភ្លើងបានបើកក្នុងបន្ទប់ ដូច្នេះសកម្មភាពរបស់គូស្នេហ៍នេះ ត្រូវបានឃើញយ៉ាងពេញច្បាស់ ពីសំណាក់អ្នកធ្វើដំណើរនៅខាងក្រោម។
យោងតាមអ្នកស្រុក សណ្ឋាគារនេះមានឈ្មោះថា Vincii Capitol គឺជាសណ្ឋាគារលំដាប់ផ្កាយ៤ ដែលមានតម្លៃថ្លៃ និងល្បីល្បាញ។
រូបភាពគូស្នេហ៍ខាងលើបានទាក់ទាញចំណាប់អារម្មណ៍អ្នកធ្វើដំណើរយ៉ាងលឿន រួមទាំងអ្នកស្រុក និងភ្ញៀវទេសចរផងដែរ។ មានមនុស្សកកកុញនៅលើចិញ្ចើមផ្លូវ បង្កការកកស្ទះចរាចរណ៍ ដោយគ្រាន់តែពួកគេចង់ទស្សនារឿង “ភាពយន្តឥតគិតថ្លៃ” នេះ។ មនុស្សភាគច្រើនមានការតក់ស្លុត និងខឹងសម្បារចំពោះទង្វើរសើបរបស់គូស្នេហ៍មួយគូនេះ ដោយគិតថាពួកគេមនុស្សឥតកេរ្តិ៍ខ្មាសបំផុត។ មនុស្សជាច្រើននាក់ទៀត ថែមទាំងយកទូរស័ព្ទទៅថតរូប រួចបង្ហោះលើបណ្ដាញសង្គម។
អ្នកយកព័ត៌មានទូរទស្សន៍អេស្បាញម្នាក់ បានទៅដល់កន្លែងកើតហេតុ ហើយបានរៀបរាប់អំពីឧបទ្ទវហេតុនេះយ៉ាងស្រើបស្រាលថា «ពួកគេបានបង្កើនសីតុណ្ហភាពនៅលើលំហូរផ្លូវដ៏ធំនៃរដ្ឋធានី។ គ្មាននរណាម្នាក់ នឹកស្មានថារឿងនេះកំពុងកើតឡើងនោះទេ ហើយគ្រប់គ្នាឈប់មើលការសម្តែង។ អ្នកដឹកជញ្ជូនត្រូវតែបញ្ឈប់ ទោះបីជាអាហាររបស់អតិថិជនអាចត្រជាក់ក៏ដោយ»។
ក្រោយមក មានសេចក្តីរាយការណ៍មកថា គូស្នេហ៍មួយគូនេះ មិនបានរួមភេទជាប់បង្អួចបន្ទប់សណ្ឋាគារនោះទេ គឺនៅក្នុងបន្ទប់ទឹក ដែលទ្វារកញ្ចក់ត្រូវបានកំណកសន្សើមទឹក។
គេក៏មិនច្បាស់ទេថា តើគូស្នេហ៍នេះបានដឹងថា សកម្មភាពឯកជនរបស់ពួកគេត្រូវបានឃើញដោយមនុស្សរាប់រយនាក់ ឬអត់នោះទេ។ ទោះយ៉ាងណា វានៅតែបង្កឱ្យមានការពិភាក្សាជាច្រើននៅលើបណ្ដាញសង្គម។ មនុស្សភាគច្រើនចាត់ទុកទង្វើរបស់គូស្នេហ៍នេះ ជាទង្វើដ៏មិនសមរម្យ និងអាចប៉ះពាល់ដល់អ្នកដទៃជាច្រើន។
នៅក្នុងប្រទេសអេស្បាញ វាជាការខុសច្បាប់ ក្នុងការចូលរួមក្នុងរូបភាពអាសអាភាសនៅទីសាធារណៈ ហើយអ្នកណាក៏ដោយដែលប្រព្រឹត្តិអាចនឹងត្រូវពិន័យ។ នៅតំបន់ទេសចរណ៍ និងរមណីយដ្ឋាននៃប្រទេសអេស្ប៉ាញ ករណីបែបនេះកើតមានជាញឹកញាប់។ រដ្ឋាភិបាលក្នុងតំបន់ត្រូវតែបង្កើតច្បាប់តឹងរ៉ឹង ដើម្បីដាក់កំហិតអ្នកមកទស្សនា កុំឱ្យប្រព្រឹត្តអំពើអាក្រក់នៅទីសាធារណៈ។ កន្លងមកគូស្នេហ៍មួយគូ «បង្កើតភ្លើងស្នេហ៍» នៅកណ្តាលទីលាន ត្រូវបានប៉ូលិសចាប់ខ្លួន និងពិន័យជាប្រាក់ ៧០០ ដុល្លារ ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង