Wednesday, February 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់៦នាក់ និងរបួស១៦នាក់ គ្រោះថ្នាក់ចរាចរ ថ្ងៃទី៨ ខែកក្កដា

spot_img

ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាល ឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ១២ គ្រឿង រថយន្ត​តូច ៥ គ្រឿង រថយន្ដផ្សេងៗ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចររួមមាន ល្មើសល្បឿន មិន ប្រកាន់ស្តាំ ប្រជែង បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា រយៈពេល៨ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ មានករណីគ្រោះថ្នាក់ ចរាចរណ៍កើត​ឡើងចំនួន ៦៧ លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន ៤១ នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ៧៦ នាក់ និងស្រាលចំនួន ៦៧ នាក់៕  ដោយ ៖ កូឡាប

Advertisements
spot_img
×