Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេន ឌី ប្រទះដោយចៃដន្យអតីតបរវកញ្ញាកម្ពុជាដំបូងបង្អស់ ហាក់ ស្រីមុំ លើទឹកដីអាមេរិក

ភ្នំពេញ ៖ តារាចម្រៀងលោក អេន ឌី បានបញ្ចេញរូបភាពថតរួមគ្នាយ៉ាងកម្រមួយជាមួយនឹងអតីតបវរកញ្ញាដំបូងបង្អស់គឺអ្នកនាង ហាក់ ស្រីមុំ ក្នុងពេលដែលលោកកំពុងបន្តបេកសកម្មច្រៀងរាំ ផ្តល់ភាពសប្បាយរីករាយសម្រាប់បងប្អូនខ្មែររស់នៅ សហរដ្ឋអាមេរិកនាឱកាសចូលឆ្នាំប្រពៃណីខ្មែរ។

ការបង្ហាញវត្តមានរបស់អ្នកនាង ហាក់ ស្រីមុំ នាពេលនេះបានធ្វើឲ្យប្រិយមិត្តដែលបានស្គាល់ និងធ្លាប់គាំទ្ររូបនាងមួយចំនួនសម្តែងក្តីនឹករលឹក និងចង់ដឹងពីជីវិតឯកជនរបស់នាងនាពេលបច្ចុប្បន្ន ក្នុងពេលដែលអ្នកនាងបាននឹងកំពុងសាងជីវភាពថ្មីលើទឹកដីអាមេរិកអស់ជាច្រើនឆ្នាំមកនេះ។
យ៉ាងណាតាមរយះរូបភាពដែលលោក អេន ឌី បានបង្ហោះនៅលើបណ្តាញសង្គមនាពេលនេះ រូបលោកមិនបានបញ្ជាក់អ្វីច្រើនពីស្ថានភាពរបស់អ្នកនាង ហាក់ ស្រីមុំ ឡើយ ពោលលោកគ្រាន់តែថ្លៃងការអរគុណសម្រាប់វត្តមានអ្នកនាងដែលបានចូលរួមមើលការសម្តែងរបស់លោកនាពេលនេះប៉ុណ្ណោះ។

ភ្ជាប់ជាមួយនឹងរូបភាពថតជាមួយអ្នកនាង ហាក់ ស្រីមុំ នោះលោក អេន ឌី បានភ្ជាប់ជាមួយនឹងសារបង្ហោះតាមបណ្តាញសង្គមថា អរគុណដល់បងស្រី ហាក់ ស្រីមុំ អតីតបវរកញ្ញាដំបូងគេបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមផ្តល់ជាកិត្តិយសគាំទ្រដល់ប្អូន។
តាមរយះការបង្ហោះរូបភាពខាងលើនេះ គេបានឃើញមានប្រិយមិត្តមួយចំនួនបានចូលទៅធ្វើការខំមិនដោយអ្នកខ្លះសម្តែការនឹងរលឹក និងមួយចំនួននៅតែសសើរពីរូបសម្រស់របស់អ្នកនាង ហាក់ ស្រីមុំ នាពេលនេះនៅតែមានភាពស្រស់ស្អាត បើទោះបីជាអ្នកនាងមានវ័យកាន់តែជ្រេបន្តិចក៏ដោយ។

ជាការកត់សម្កាល់អ្នកនាង ហាក់ ស្រីមុំ គឺជាបវរកញ្ញាដំបូងគេបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ១៩៩៣ ខណៈពេលអំឡុងពេលនោះអ្នកនាងបានទទួលការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីមហាជន។
អ្នកនាងបានមានគ្រួសារ និងបានចាកចេញទៅរស់នៅទឹកដីអាមេរិក ដែលរហូតមកទល់នាពេលនេះមានរយៈពេលជាច្រើនឆ្នាំ ហើយអ្នកនាងក៏បានរស់មានឈ្មោះជាស្ត្រីមេម៉ាយកូន៣ ក្រោយស្វាមីរបស់អ្នកនាងទទួលមរណភាពជាង១០ឆ្នាំមកហើយ ៕ រក្សាសិទ្ធដោយ ៖ សំណាង SV

×