ទឹកចិត្តដ៏ល្អកម្ររក របស់អ្នកគ្រូរូបស្រស់ស្អាតម្នាក់ បានកំពុងឆក់យកបេះដូងមនុស្សជាច្រើន ព្រោះថា អ្នកគ្រូពុំត្រឹមផ្តល់តែចំណេះដឹងជួយបង្ហាត់បង្រៀនទៅដល់កូនសិស្សប៉ុណ្ណោះទេ តែជារឿយៗ គេតែងឃើញអ្នកគ្រូបង្ហោះវីដេអូនៅលើ TikTok បង្ហាញពីសកម្មភាពចែកសម្លៀកបំពាក់ និងសម្ភារៈសិក្សា (ប៊ិច សៀវភៅ) ទៅដល់កូនសិស្ស ដែលអ្នកគ្រូបានចំណាយថវិការផ្ទាល់ខ្លួន និងក៏ដូចជាអំណោយរបស់សប្បុរសជនផងដែរ។
អ្នកគ្រូរូបស្អាត ត្រូវបានដឹងថា ជាអ្នកស្រុកបវេល។ សព្វថ្ងៃ អ្នកគ្រូបង្រៀននៅសាលារៀនតំបន់ដាច់ស្រយាលសម្រាប់កូនសិស្សក្រីក្រមួយកន្លែង នៅក្នុងខេត្តបាត់ដំបង ដែលសាលាររៀននោះមានឈ្មោះថាសាលាឋបមសិក្សា បួរុន ។
ពិតណាស់ ក្រៅពីចែកជូនសម្ភារៈសិក្សា និងសម្លៀកបំពាក់ អ្នកគ្រូដ៏រួសរាយដែលមានគណនី TikTok ឈ្មោះ Ounte ក៏តែងបង្ហាញសកម្មភាពចែកនំប៉័ង និងនំចំណី ភេសជ្ជៈផ្សេងៗ ទៅដល់កូនសិស្ស បានញ៉ាំឆ្ងាញ់ម្តងម្កាលផងដែរ។
ទោះជាយ៉ាងណា នៅពីក្រោយភាពរីករាយទាំងនេះ អ្នកគ្រូក៏បង្ហាញពីការព្រួយបារម្ភសុវត្ថិភាពកូនសិស្សផងដែរ ព្រោះតែសាលារៀនដែលអ្នកគ្រូបង្រៀន មានសភាពទ្រុញទ្រោម ដោយជញ្ជាំង និងដំបូងស័ង្កសី ធ្លុះធ្លាយភ្លៀងខ្យល់ម្តងៗ ពិតជាគួរឲ្យខ្លាច។ ក្នុងនោះ អ្នកគ្រូវ័យ ២៨ ឆ្នាំ រូបនេះបានបង្ហោះវីដេអូភ្ជាប់សារប្រាប់ថា៖ «នៅពីក្រោយស្នាមញញឹមរបស់ខ្ញុំ ពោរពេញទៅដោយការភ័យខ្លាច»។ ទោះជាយ៉ាងណា អ្នកគ្រូបញ្ជាក់ថា «ខ្ញុំតែងប្រាប់ពួកគាត់ថា មិនអីទេ អ្នកគ្រូនៅហ្នឹងដែរតើ»។
តែទន្ទឹមនឹងនេះ អ្នកគ្រូក៏បានថ្លែងអំណអរគុណទៅដល់សប្បុរសជនថា៖ «ខ្ញុំសូមអរគុណ នូវទឹកចិត្តពុកម៉ែបងប្អូនទាំងអស់ ដែលអាណិត ស្រលាញ់ និងជួយលើកទឹកចិត្តខ្ញុំ ខ្ញុំនឹងបន្តព្យាយាមទៀត ដើម្បីអនាគតក្មេង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















@ounte41 ភាគ២.# ខ្ញុំចែកសម្លៀកបំពាក់សិស្សស្មើៗគ្នាទេ សូមកុំនិយាយថា ខ្ញុំចែកតែសិស្សខ្ញុំស្រលាញ់អី. គ្រាន់តែខ្ញុំមិនចង់ផុស. 🥰 រឿងខ្លះមិនចាំបាច់បង្ហាញ់ ក៏បាន ព្រោះមានតែកូនសិស្សខ្ញុំផ្ទាល់ទេបានដឹងពីទឹកចិត្តខ្ញុំ 😘
♬ original sound – FB : OUN TE 👸💔
@ounte41 នៅពីក្រោយស្នាមញញឹមរបស់ខ្ញុំ🥀😥ពោលពេញទៅដោយការភ័យខ្លាច😞
♬ សំឡេងដើម – Lim tichmeng🫶🏻❤️ (fan) – Lim tichmeng🫶🏻❤️ (ដួង)