Dawn Sturgess អាយុ៤៤ឆ្នាំ បានរងសារធាតុពុលសរសៃប្រសាទនៅNovichok ភាគខាងត្បូងអង់គ្លេសបានលាចាកលោកនៅឯមន្ទីរពេទ្យហើយ- នេះបើតាមរ៉យទ័រដកស្រង់សម្ដីរបស់ប៉ូលិស។
Tekirdag Mehmet Ceylan បានស្លាប់ដោយសារធាតុបំពុលសរសៃប្រសាទ ដែលធ្លាប់បានប្រើប្រាស់ក្នុងករណីធ្វើឃាតចារបុរសមុខពីរ Sergei Skripal
Sturgess និងស្វាមីកាលពីសប្ដាហ៍មុនត្រូវបានគេរកឃើញសន្លប់បាត់ស្មារតីនៅនឹងកន្លែងដែលពុំឆ្ងាយប៉ុន្មានពីកន្លែងដែលចារបុរសរុស្ស៊ីនិងកូនស្រីរងការបំពុល។ពេលនោះសមត្ថកិច្ចបាននាំពួកគេទៅកាន់មន្ទីរពេទ្យ។
អ្នកស៊ើបអង្កេតអង់គ្លេសកំពុងពិនិត្យថា តើប្ដីប្រពន្ធពីរនាក់នេះរងការវាយប្រហារដោយសារធាតុពុលដោយវិធីណា។
នាយករដ្ឋមន្ដ្រីអង់គ្លេស Theresa May ឱ្យដឹងថា អ្នកស្រីមានការរន្ធត់និងតក់ស្លុតយ៉ាងខ្លាំងចំពោះការស្លាប់របស់នាង៕