Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុគន្ឋ និសា ពន្យារពេលយកកូន ព្រោះនៅកើបលុយពីសិល្បៈបន្តិចទៀតសិន

 ភ្នំពេញ ៖ តារាចម្រៀងរួមទ្រនុំជាមួយនាងអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា ឯណ្ណោះវិញរៀបការប្ដីជាង៥ឆ្នាំនៅតែ គ្មានក្លិនកូនង៉ានោះបានប្រកាសថារៀបគម្រោង យក កូនតាំងពីឆ្នាំ២០២១ ម្លេះតែពេលនោះបរាជ័យព្រោះ នាងកើតកូវីដហើយនៅឆ្នាំ២០២២ បានដាក់ផែនការណ៍យកកូនម្ដងទៀត តែលទ្ធផលនៅតែសូន្យទើបធ្វើឲ្យក្រុមគ្រួសារទាំង សងខាងដែលជម្រុញនាងឲ្យយកកូនតាំងពីរៀបការនៅថ្ងៃទី០១ ធ្នូ ឆ្នាំ២០១៧នោះស្រងាកចិត្ត គ្រប់គ្នាតែម្ដង ទើបFan ខ្លះសង្ស័យថានិសា ពន្យារពេលយកកូនព្រោះនាងនៅស្ដាយកើប លុយពីសិល្បៈ។


  


តារាចម្រៀង សំឡេង លួងលោម នៅជួរមុខ ប្រចាំផលិតកម្មហង្សមាស សុគន្ឋ និសា កាន់តែដាក់ផែនការចេញមុខ នៅក្នុងផ្នែកសិល្បៈ លើសលុបឡើងៗ។ នាងបានត្រូវអ្នកតាមដាន ឃ្លាំមើលថានាងអាចមានគត៌ក្នុងឆ្នាំនេះ ដោយទទ្ទឹងរង់ចាំយូរមកហើយ។ សូម្បីតែអ្នកនាងផ្ទាល់ក៍រំពឹង ហើយខំថែទាំសុខភាពឲ្យបានល្អ ទុកជាមុន។
   
ចំពោះផែនការមួយនេះ តាមការស្វែងយល់ សុគន្ឋ និសា អាច នឹងមិនមានពេលវេលា ចូលជាមាតាភាពនេះ។ អ្នកនាង កំពុងមមាញឹកសិល្បៈផ្នែកចម្រៀង ក៍ដូចជាផែនការដើរច្រៀងតាមខនសឺតនានា របស់កម្មវិធីជាច្រើន ដែលរៀបចំលើកញ្ចក់ទូរទស្សន៍ហង្សមាស។ ជាពិសេសឆាប់ៗនេះ អ្នកនាង ជិតចេញមុខជាគណៈកម្មាការ ក្នុងកម្មវិធីខេមបូឌា អាយដលកុមារ ដែលជាបេសកកម្មធំចំណាយពេលច្រើនខែ ក្នុងការស្វែងរកកុមារម្នាក់ដែលមានសមត្ថភាពដាច់គេ។ បែបនេះហើយរិតតែរុញ ឲ្យតារាដ៍មានសម្រស់រូបនេះ អស់ពេលក្នុងការយកកូនដែល ត្រូវចំណាយពេល៩ខែ១០ថ្ងៃខណៈពេលនេះចូលជិតពាក់កណ្តាលឆ្នាំ២០២៣ទៅហើយ។


    
អ្នកគាំទ្រសុគន្ធ និសា ខ្លះបានព្រមាននាងថាបើនិសា នៅតែចិត្តមិនដាច់រឿង ពពោះព្រោះខ្លាចមានកូដធ្លាក់កូដ លែងសូវល្បីដូចតារារៀមច្បងខ្លះនោះប្រាកដជានាង អាច ប្រ ឈមការអត់កូនដូចមាស សុខសោភា ដែលមាន ប្ដី១៦ ឆ្នាំរកតែកូនង៉ា១បីប្រលែង លេងអត់ បាននោះជាមិនខានឡើយ។ ប៉ុន្ដែក្នុងជំនួបជាមួយនិសា នាងវាចាថា រឿងយកកូននេះរូបនាង និងស្វាមី បានពិភាក្សាគ្នាអស់ទៅហើយថាចង់បានទៅតាមគម្រោងការណ៍ច្បាស់លាស់ មិនចង់មានកូនដោយចៃដន្យនោះទេ ហេតុនេះនាងថាតារាខ្លះរៀបការរួចមានកូននោះគឺមក ពីពួកគេដល់ពេល ដែលចាំបាច់ត្រូវតែយកកូនតែម្ដង។
   
បើទោះជា បានរៀបការរំលងអស់ជាច្រើនឆ្នាំមកហើយ និងមិនទាន់មានដំណក់ឈាមមែន តែបើនិយាយពីផ្លូវស្នេហា របស់សុគន្ឋ និសា ឃើញថា ស្វាមី អ្នកនាងនៅតែថ្នមចិត្តទាំងអស់។ ពិសេសករបើកចិត្តទូលាយ អោយប្រពន្ឋចូលសិល្បៈ ដោយសារយល់ថា នេះជាការងារដែលនិសា ស្រឡាញ់ និងតស៊ូយូរឆ្នាំ ប្រើពេលច្រើនទំរាំថែរក្សាបាន ប្រជាប្រិយភាពល្អ មកទល់ពេលនេះបានគឺមិនងាយទេ៕ រក្សាសិទ្ធដោយ ៖ ឧត្តម

×