Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់! លោកយាយ​អាយុ ៩០ ឆ្នាំ បើ​ទោះ​ចាប់ផ្តើម​ភ្លេចភ្លាំង​ច្រើន​ទៅ​ហើ​យ​ក្តី តែ​ចំពោះ​រឿង​មួយ​នេះ គាត់​ចាំ​ភ្លេច​ឡើយ នោះ​គឺ…

រឿងរ៉ាវពីឪពុកម្តាយ ឬជីដូនជីតា គឺតែងតែជារឿងគួរឱ្យចាប់អារម្មណ៍សម្រាប់កូនៗ និងចៅៗរបស់ពួកគេ។ ជាពិសេសប្រសិនបើវានិយាយអំពីស្នេហា វារឹតតែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត។

ជាក់ស្តែង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅលើគេហទំព័រ docbao បានបង្ហាញរឿងរ៉ាវមួយដែលទាមទារស្នាមញញឹមពីអ្នកនិយមលេងអ៊ីនធឺណិតវៀតណាម ជាខ្លាំង នៅពេលចៅស្រីម្នាក់ ព្យាយាមសាកល្បងការចងចាំរបស់ជីដូនអាយុ ៩០ ឆ្នាំ មើលថាតើគាត់នៅតែចងចាំពីអតីតកាលបានប៉ុណ្ណា។ អ្វីដែលមិននឹកស្មានដល់នោះ គឺថាបើទោះបីជាការចងចាំរបស់គាត់ចាប់ផ្តើមរសាត់បាត់ច្រើនទៅហើយក៏ដោយ តែលោកយាយមិនអាចបំភ្លេចបាននូវរឿងមួយនេះ ដែលធ្វើឲ្យផ្ទុះសំណើចគ្រប់គ្នាតែម្តង។

រឿងសំខាន់ដែលលោកយាយនៅតែចងចាំ ដែលហាក់បីដូចជាឆ្លាក់ក្នុងខួរក្បាលរបស់គាត់ជានិច្ច រហូតថ្ងៃលាចាកលោកទៅវិញនោះ គឺជាឈ្មោះរបស់អតីតមិត្តស្រីរបស់ជីតារបស់ពួកគេតែម្តង លោកយាយបានប្រាប់ថា គ្រប់គ្នាត្រូវតែចងចាំទុកណា!។

ពេល​នោះ​ លោកតា​ដែលនៅ​អង្គុយ​ក្បែរ​គាត់ បានលួចសើច នៅពេល​ដែលឃើញ​ប្រពន្ធរបស់​គាត់ ​នៅ​ចាំ​ឈ្មោះ​សង្សារ​ចាស់ច្បាស់បែបនេះ។ ទោះជាយ៉ាងណា​ លោកតាមិនប្រកាន់ទេ ដោយបាន​បក​ក្រូច​មួយ​ផ្លែ​ ឲ្យ​យាយ​ញ៉ាំ​ដោយ​ថ្នមៗទៀតផង។

ចំណែក​លោក​យាយវិញ ​ពេល​ឃើញ​ចៅស្រី ​កំពុងថតវីដេអូ គាត់​ក៏ប្រញាប់​លើក​ដៃ​បិទ​មុខ​ទាំង​អាម៉ាស់ ហើយ​និយាយ​ថា «ឈប់​ថត​ទៀត យាយ​ខ្មាសអៀនណាស់!»។

បន្ទាប់ពីរូបភាពនេះត្រូវបានចែកចាយ ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកនិយមលេងអ៊ីនធឺណិត ដោយមានមនុស្សជាច្រើនបានបញ្ចេញមតិដូចជា៖ «សុភមង្គលងាយនឹងបំភ្លេច ប៉ុន្តែភាពសោកសៅនោះ… មិនងាយទេណា!, ខ្ញុំចូលចិត្តខ្លាំងណាស់ ការចងចាំរបស់យាយ មិនមែនជាការលេងសើចទេ ​សូម្បី​តែ​ដល់ថ្ងៃស្លាប់ ​ក៏​នៅ​តែ​អាច​ជីក​កកាយបានដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×