តារាចម្រៀង Jisoo (Jisoo) នៃក្រុម BLACKPINK ថ្មីៗនេះ បានចេញស្នាដៃទោលនៃបទចម្រៀង FLOWER ដែលទទួលបានភាពល្បីល្បាញលំដាប់ពិភពលោកមួយកម្រិតបន្ថែមទៀត។ ពិតណាស់ ជាមួយបទចម្រៀងកំពុងពេញនិយមនេះ ឃើញថា មានមនុស្សជាច្រើន រួមទាំងអ្នកល្បីផងដែរ បានចេញមកធ្វើឃ្លីប Challenge រាំជាមួយផ្ការីកឡើងព្រោងព្រាត និងរួមទាំងតារាស្រី Kui Ting ជា Net Idol តៃវ៉ាន់ ដែលទើបនឹងចេញឃ្លីប រាំផ្ការីកក្នុងកន្លែងសូណាគួរឲ្យស្រលាញ់ កំពុងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍។
ថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០២៣ គេហទំព័រ Next Apple បានលាតត្រដាងថា ប៉ុន្មានម៉ោងមុននេះ Kui Ting ទើបតែបង្ហោះឃ្លីបរាំមួយនៅលើ Instagram ដែលមានអ្នកចុច Follow ជាង ៦,៩ ម៉ឺននាក់ ដោយតារាស្រ្តីដ៏ស្រស់ស្អាតម្នាក់នេះ ស្លៀក «សំឡី» បង្ហាញស្មារដ៏លោង និងជើងស្រឡូនរបស់នាង បានរាំស្តៃល៍ផ្ការីក ជាមួយមិត្តភក្តិរបស់នាងដែលសុទ្ធតែរុំកន្សែងទាំងអស់គ្នា ហាក់ដូចជានៅក្នុងកន្លែងសូណា។
ពិតណាស់ ជាមួយនឹងកាយវិការដ៏គួរឱ្យស្រលាញ់របស់នាង ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនលង់ស្នេហ៍ ខណៈ Kui Ting បញ្ជាក់ថា នាងថតឃ្លីប គឺជាការរាំរបាំដែលពេញនិយមបំផុត ក្នុងអំឡុងពេលនោះ។ ប៉ុន្តែវានៅតែមិនត្រឹមត្រូវ ធ្វើឱ្យនាងមានអារម្មណ៍ថាមានកំហុសផងដែរ។
ប៉ុន្តែ បើទោះជាពេលវេលាមិនល្អឥតខ្ចោះ ក៏អ្នកគាំទ្រនៅតែឲ្យមេដៃដែរ ដោយនិយាយថា វាគួរអោយស្រលាញ់ណាស់ រួមទាំងអ្នកខ្លះនិយាយថា លួចចម្លងក្បាច់រាំរបស់ពួកគេទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







