Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​ហែកហួរ​គ្នា​រវាង​សិល្បៈការិនី​ខ្មែរ​២​រូប កំពុង​ជះឥទ្ធិពល​មិនល្អ​ដល់​សង្គម​សិល្បៈ មហាជន​ស្នើរ​សុំ​ឱ្យមាន​ចំណាត់ការ​ពី​ក្រសួង

spot_img

​ប៉ុន្មាន​ថ្ងៃនេះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គេ​ឃើញ​មានការ​ចែ​ល​រំលែក​យ៉ាងច្រើន និង​និយាយ​យ៉ាង​ព្រោងព្រាត​ទៅលើ​តារា​ស្រី ២​រូប ក្នុងនោះ​មាន​កញ្ញា បេ​នី យ៉ាំង និង កញ្ញា វីន លី​ឡា ដែល​បាន​បើកឆាក​ហែកហួរ​គ្នា ប្រើពាក្យ​ពុំ​សមរម្យ​ដាក់គ្នា​ទៅវិញទៅមក ហើយ​ម្រា​ប់​សកម្មភាព​នេះ ក៏​រង​ការរិះគន់​ផងដែរ​ពី​សំណាក់​មហាជន ។​

​នៅក្នុង​ជម្លោះ​របស់​តារា​ស្រី​ទាំង​២​រូប​ខាងលើនេះ បាន​បកអាក្រាត​រឿងអាស្រូវ​ពីគ្នា​ទៅវិញទៅមក ខណៈដែល លី​ឡា ត្រូវបាន បេ​នី យ៉ាំង ទម្លាយ​ថា​ជា​ស្រីលក់ខ្លួន ចំណែក បេ​នី យ៉ាំង ត្រូវបាន លី​ឡា ទម្លាយ​ថា មាន​ផ្ទៃពោះ និង​បាន​រលូត​កូន ដោយសារ​សេព​គ្រឿងញៀន ។

​ងាក​មក​មើល​មតិ​មហាជន​វិញ បាន​លើកឡើងថា សម្រាក់​ទង្វើ​ពុំ​សមរម្យ​របស់ កញ្ញា បេ​នី យ៉ាំង និង កញ្ញា វីន លី​ឡា ដែល​បាន​បង្ហោះ​ឆ្លងឆ្លើយ​គ្នា​នៅលើ​ហ្វេ​ស​ប៊ុ​ក​នេះ បាន​ជះឥទ្ធិពល​មិនល្អ​យ៉ាងខ្លាំង លើ​សិល្បៈការិនី​ខ្មែរ ជាពិសេស​តម្លៃ​តារា​ខ្មែរ ដោយ​ងាយ​នឹង​ធ្វើឱ្យ​សិល្បៈ​ខ្មែរ​អាប់ឱន​យ៉ាង​ឆាប់រហ័ស ដោយសារ​យើង​ជា​អ្នក​ចំ​ផ្លាញ​ដោយ​ខ្លួនឯង ពុំមាន​បរទេស​ណាមួយ​មក​បំផ្លាញ​ឡើយ ។​

​សូមបញ្ជាក់ថា ជាមួយគ្នានេះ ក៏មាន​ការអំពាវនាវ សូមឱ្យ​ក្រសួង​វប្បធម៌ មេត្តាជួយ​អន្តរាគមន៍​ទៅលើ​តារា​ស្រី​ទាំង​២​នាក់​ខាងលើនេះ​ផង ៕ សាវុធ

spot_img
×